សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ទឹម ម៉នមេឃុំទួលពង្រនិងលោក នាងឈឿនមេភូមិទួលប្រាសាទ .ត្រូវការអ្វីបន្ថែមទៀត បើឯកសារលោកជាអ្នកចុះ ហេត្ថលេខា និងត្រាដោយខ្លួនឯង

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


................................................................................

បន្ទាយមានជ័យ៖ផ្សាយចេញនៅថ្ងៃទី២៦ខែកក្តដាឆ្មាំ២០២១  នៅចំនុចបឹងខ្យង ភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ



ប្រជាពលរដ្ឋស្នើសុំអោយអង្គភាព អ្នកសារព័ត៌មានយើង ចុះផ្សាយ ក្នុងករណី អចលនទ្រព្យដីទិញលក់ មានឯកសារភ្ជាប់ របស់អាជ្ញាធរភូមិទួលប្រាសាទ ឃុំ ទួលពង្រ មានសាក្សី មានការចុះ ហេត្ថលេខានិងត្រា របស់មេឃុំនៅតែមិនទទួលស្គាល់ ពិតជាហ៊ុយៗ យើងសាកសម ជាមន្ត្រី ដែលឬទេ?



យោងតាមឯកសារភ្ជាប់របស់ប្រជាពលរដ្ឋដែលប្រឈមមុខក្នុងការបាត់ដីចំនួន៥ហិចតា ដែលមានក្បាល១០០ម៉ែត្រ និងបណ្តោយ៥០០ម៉ែត្រ នៅចំនុចភូមិឃុំខាងលើ  ពេលនេះមេភូមិ និងមេឃុំ ប្រើគ្រប់ មធ្យោបាយ ដើម្បីដោះខ្លួន ពីការចោទប្រកាន់ របស់ប្រជាពលរដ្ឋ

ភាពមិនប្រក្រតី របស់មន្ត្រីមូលដ្ឋាន មានទាំងឯកសារភ្ជាប់ និងមានលិខិតបញ្ជាក់បន្ថែម របស់លោក មេភូមិម្តងទៀត ពីសំណាក់ លោក នាងឈឿន នៅពេលព្រឹក ដល់ពេលថ្ងៃ លោកមេភូមិនិងលោកមេឃុំប្រែក្រឡាស់ ថាមិនទទួលស្គាល់

តែគួរអោយសោកស្តាយ  ឯកសារទាំងអស់របស់ប្រជាពលរដ្ឋ បានបញ្ជាក់យ៉ាងច្បាស់ ព្រមទាំងមានការចុះ ហេត្ថលេខា និងត្រារបស់លោក មេភូមិនិងមេឃុំ ទឹម ម៉ន គឺមិនអាចប្រកែកបាន



ខ្ញុំបាទ ក្នុងនាមជាអ្នកសារព័ត៌មាន  សូមថ្លែង អំណរគុណ ចំពោះ ឯកឧត្តម ប៉ាន់ ខែមប៊ុនថន ដែលបានក្រើនរំលឹក ថា អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត  តែបើរឿងនេះជារឿងពិត សូមចុះផ្សាយ តាមវិជ្ជាជីវៈ ប្រកបដោយ ក្រមសិលធម៏  ដើម្បីជួយស្ថាបនាសង្គម



តាមបទសម្ភាសន៍ ក្រុមការងារអ្នកសារព័ត៌មានយើងជាមួយលោកមេឃុំ គាត់ថាកំពង់រកដំណោះស្រាយ ជាមួយម្ចាស់ដី ថា គាត់ចេញសងក្នុង១ហិចតា៣ម៉ឺនបាត ឬក៏អោយដី២ឡូក្នុង១ឡូមានក្បាល៣០ម៉ែត្រ បណ្តោយ៥០ម៉ែត្រ បើមិនយកមានតែអត់   សូមបញ្ជាក់ផងដែលថា នៅប៉ុន្មានថ្ងៃមកនេះ លោកមេឃុំ កំពង់តែគេចវេសការពិត ដីដែលអាស្រ័យផល ជាច្រើនឆ្នាំ លក់ពីរបីជំនាន់ ដោយមានការទទួលស្គាល់ពីសំណាក់អាជ្ញាធរភូមិឃុំ  នៅពេលនេះ នៅមានសភាពតានតឹងនៅឡើយ ប្រជាពលរដ្ឋបានដាក់សួរទៅលោកមេឃុំថា បើមិនច្បាស់លាស់ ចុះហេត្ថលេខាវ៉ៃត្រាអោយខ្ញុំធ្វើអី?  



ស្របពេលនិងសម្តេច ក្រឡាហោម សខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា:.......



សម្តេចបិតាសន្តិភាព និងអភិវឌ្ឍន៍ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានអនុសាសន៍ថា...



មូលហេតុដែលលោកមេភូមិនិងលោកមេឃុំ មិនព្រមទទួលការពិតដោយសារតែដីនោះ ជាប់និងផ្លូវអភិវឌ្ឍន៍ថ្មី របស់ឯកឧត្តម ប៉ាន់ ខែមប៊ុនថន ដែលមានទទឹងផ្លូវ២០ម៉ែត្រ បណ្តោយឈ្ពោះភូមិ បឹងជង្រុក តេជោ ឈ្នះ ឈ្នះ ទើបតែបង្កើតថ្មី ឃុំទួលពង្រស្រុក ម៉ាឡៃ ខេត្ត បន្ទាយមានជ័យ



ប្រជាពលរដ្ឋសូមណូមពរដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាចាត់មន្ត្រីជំនាញ ចុះស៉ើបអង្កេត រឿងនេះផង


ការចុះផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈព័ត៌មានគ្រប់ជ្រុងជ្រោយ មានឯកសារភ្ជាប់ បានចុះបញ្ជីត្រឹមត្រូវ តាមការណែនាំ របស់រដ្ឋមន្ត្រី ក្រសួងព័ត៌មាន  និងស្ថាប័នពាក់ព័ន្ធ  ក្នុងនាមជាមន្ត្រី មានកាតព្វកិច្ច បំរើប្រជាពលរដ្ឋ មិនមែនយកឈ្មោះជាមន្ត្រី មកធ្វើបាបប្រជាពលរដ្ឋនោះទេ 


ក្រុមការងារអ្នកសារព័ត៌មានយើងរងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕

ការិយាល័យនិពន្ធ📱0967117744/017279124











No comments