សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចុះសំណេះ សំណាល សួរសុខទុក្ខនាំគ្រឿងឧបភោគ និងថវិកាឧបត្ថម្ភដល់លោកវរសេនីយ៍ឯក ចៅ វុឌ្ឍី នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងក្រុមគ្រួសារ ដែលកំពុងសម្រាកតាមដានសុខភាព នៅគេហដ្ឋាន!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


............................................................

ខេត្តកណ្តាល៖ព្រឹកថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដោយមានការអមដំណើពីលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ និងមន្រ្តីពាក់ព័ន្ឋ ចុះសំណេះសំណាល សួរសុខទុក្ខ និងពាំនាំគ្រឿងឧបភោគបរិភោគ និងថវិកា មួយចំនួន ដែលជាអំណោងដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់លោកវរសេនីយ៍ឯក ចៅ វុឌ្ឍី នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងក្រុមគ្រួសារ ដែលកំពុងសម្រាកតាមដានសុខភាព នៅគេហដ្ឋាន ស្ថិតក្នុងបុរីទួលសង្កែ អរិយក្សត្រ ភូមិ-ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។



ជានិច្ចការឯកឧត្តមស្នងការតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទមិនថានៃកាលៈទេសៈណាលោកតែងតែនាំយកអំណោយជួយឧបត្ថម្ភទៅដល់កងកម្លាំង។



ក្នុងឱកាសនោះដែរឯកឧត្តមស្នងការបានពាំនាំប្រសាសន៍ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងចូលរួមទប់ស្កាត់និងការររីករាលដាលជំងឺកូវីដ ១៩ ៖ ៣ កុំ ៣ ការពារទាំងអស់គ្នាឲ្យបានខ្ជាប់ខ្ជួន។

#ដោយរស្មីក្រុងតាខ្មៅ!!!!!


















No comments