ទីតាំងប្រមូលផ្ដុំលេងអាប៉ោងដុះស្លែមួយកន្លែងជាប់មាត់ប្រឡាយទឹកស្អុយ ចុះពីស្ពានស្ទឹងមានជ័យក្នុងភូមិមច្ឆាសមត្ថកិច្ចចុះបង្ក្រាបផងដើម្បីទប់ស្កាត់ពីការរុះរាលដាលពីជំងឺកូវីដ19!!!!!
ទីតាំងប្រមូលផ្ដុំលេងអាប៉ោងដុះស្លែមួយកន្លែងជាប់មាត់ប្រឡាយទឹកស្អុយ ចុះពីស្ពានស្ទឹងមានជ័យក្នុងភូមិមច្ឆាសមត្ថកិច្ចចុះបង្ក្រាបផងដើម្បីទប់ស្កាត់ពីការរុះរាលដាលពីជំងឺកូវីដ19!!!!!..
.....................................................................
ភ្នំពេញ៖ខណ្ឌមានជ័យ ចេញផ្សាយថ្ងៃ១២.០៧.២០២១ ទីតាំងប្រមូលផ្តុំគ្នាលេងអាប៉ោងមួយកន្លែងជាប់មាត់ប្រឡាយទឹកស្អុយ ចុះពីស្ពានស្ទឹងមានជ័យ សូមសមត្ថកិច្ចខណ្ឌមានជ័យចុះបង្ក្រាបទីតាំងមួយនេះផងនៅតាមបណ្ដោយផ្លូវបេតុង ជាប់មាត់ប្រឡាយទឹកស្អុយ ចុះពីស្ពានស្ទឹងមានជ័យនៅខាងស្តាំ ប្រហែល៣០០ម៉ែត្រក្នុង ភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យសង្កាត់ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពប្រជាពលរដ្ឋរាយការណ៍ជូនអ្នកសារព័ត៌មានចុះទៅដល់ទីតាំងផ្ទាល់ទីតាំងប្រមូលផ្ដុំលេងល្បែងសុីសងអាប៉ោងដុះស្លែរមួយកន្លែងនេះអ្នកញៀនល្បែងរត់ចែកជើងគ្នាសូមសុំណូមពរដល់ អាជ្ញាធរមានសមត្ថកិច្ច ចុះធ្វើការបង្រ្កាបនោះផងកុំទុកឱកាសឲ្យក្រុមអ្នកញៀនល្បែងបង្កើតការជួបជុំ!ផ្សងសំណាងដែលអនុវត្តផ្ទុយពីការណែនាំនូវវិធានការ បីកុំ បីការពារ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រជាពលរដ្ឋសំណូមពរទៅលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ សូមមានវិធានការចុះពិនិត្យនឹងបង្ក្រាបទីតាំងមួយកន្លែងផងជៀសវាងមានការរិះគន់ពីមហាជនអសមត្ថភាពក្នុងការបង្ក្រាប។
ជាពិសេសប្រជាពលរដ្ឋសូមណូមពរ លោក ពេជ្រ កែវមុនីអភិបាលខណ្ឌមានជ័យ សូមមេត្តាមានវិធានការយ៉ាងម៉ឺងម៉ាត់ហើយចុះបង្ក្រាបចំពោះជនដែលបើកលេងល្បែងស៊ីសងនៅក្នុងមូលដ្ឋានដោយខុសច្បាប់និងមានការជួបជុំគ្នាហើយប្រជាពលរដ្ឋមានសង្ឃឹមថាទីតាំងប្រមូលផ្តុំបើកលេងល្បែងអាប៉ោងមួយនេះលោកអភិបាលនិងបង្ក្រាបបានជាមិនខាន។
ជុំវិញពាក់ព័ន្ធនិងការចុះផ្សាយល្បែងស៊ីសងនៅចំណុចខាងលើសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។ 0967117744/0885835777
#ដោយរស្មីក្រុងតាខ្មៅ!!!!!
No comments