សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងល្បែងស៊ីសង[មាន់ជល់ ហាយឡាយ និងអាប៉ោង]បើកដំណើរការធម្មតា សង្ស័យមានភ្លើងខៀវហើយមើលទៅទើបហ៊ានបើកលេង!!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ទីតាំងល្បែងស៊ីសង[មាន់ជល់ ហាយឡាយ និងអាប៉ោង]បើកដំណើរការធម្មតា សង្ស័យមានភ្លើងខៀវហើយមើលទៅទើបហ៊ានបើកលេង!!!!!!

........................................................................

ភ្នំពេញ៖ ខណ្ឌដង្កោ ចេញថ្ងៃ១៣.០៧.២០២១ យប់មិញក្រុមអ្នកសារព័ត៌មានយើងបានចុះផ្តិតរូបភាពដល់ទីតាំងកន្លែងបើកល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ហាយ ប្រភេទកាស៊ីណូអនឡាញ និងអាប៉ោង»មានទីតាំងស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ!

👉កំពុងតែប្រមូលផ្ដុំគ្នាលេងដោយរលូន ខណៈអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានមិនទាន់បង្រ្កាប ទើបប្រជាពលរដ្ឋដាក់ការសង្ស័យថា៖ ប្រហែលជាមន្ត្រីថ្នាក់ក្រោមបើកភ្លើងខៀវអោយហើយមើលទៅ 



ទីតាំងល្បែងស៊ីសងខាងលើនេះ បើកដំណើរការធម្មតា គឺចាប់ពីម៉ោង៧-៨ល្ងាច រហូតដល់ម៉ោង ៥-៦ព្រឹក និងមានការហោរកញ្ជ្រាវ ពេលឈ្នះចាញ់ម្ដងៗ ថែមទាំងស្រែកឡូឡា ប្រកែកគ្នាពេលស៊ីសងប្រាក់ ដែលជាហេតុធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់បងប្អូនប្រជាពលរដ្ឋជិតខាង សន្តិសុខ សុវត្ថិភាព សុខភាពសាធារណៈ។



ប្រភពប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានច្បាស់ថា៖ ម្ចាស់ទីតាំងខាងលើមានរហ័សនាម «អេតចាយចិត្តធម៌» ដោយបុគ្គលម្នាក់នេះមានលុយច្រើន តែងតែហៅគូកន មិត្តភក្តិរបស់ខ្លួនមកផឹកស៊ី ជាញឹកញាប់ មិនដែលឲ្យចេញប្រាក់នោះទេ ហើយបុគ្គលរូបនេះ តែងតែប្រើទឹកលុយ ទិញទឹកចិត្ត ដើម្បីឲ្យសកម្មភាពការងារមុខរបររកស៊ីប្រចាំថ្ងៃ របស់ខ្លួនដំណើរការដោយរលូន។



ប្រជាពលរដ្ឋជាច្រើនក្នុងមូលដ្ឋាន៖សុំអំពាវនាវដល់លោក ជីម ស៊ីថា អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សុំមេត្តាចាត់វិធានការទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងនេះផងទាន! ជៀសវាងមានការរិះគន់ពីមហាជនថា អធិការនគរបាលខណ្ឌដង្កោ អសមត្ថិភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសង ក្នុងមូលដ្ឋាន៕

ជុំវិញការចុះផ្សាយល្បែងស៊ីសងខាងលើអង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!  #ដោយតាខ្មៅ!!!!

ទំនាក់ទំនងការិយាល័យនិពន្ធ

📱096 711 77 44

📱088 583 57 77



No comments