លោក កន សុខកាយ អភិបាលស្រុកល្វាឯមអញ្ជើញអមដំណើរលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនគរបាលស្រុកល្វាឯម!!!!!
លោក កន សុខកាយ អភិបាលស្រុកល្វាឯមអញ្ជើញអមដំណើរលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនគរបាលស្រុកល្វាឯម!!!!!
........................................................................
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃច័ន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អមដំណើរដោយ លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនគរបាលស្រុកល្វាឯម ចំនួន ១៥៨ នាក់ និងបាននាំអំណោយ មកចែកជូនកងកម្លាំងរួមមាន៖
-អង្ករ ចំនួន ១៥៨ បាវ ស្មើរនឹង ២៣៧០ គីឡូក្រាម
-ទឹកសុទ្ធ ៣០ កេស
-មី ៣០ កេស
-ត្រីខ ៤ កេស
-ថ្នាំពេទ្យ ១៥៨ កញ្ចប់
-អាកុល ៣ កាន
-ម៉ាស់ ៣ កេស
-ថវិកា ២០០០០៛ ក្នុង ១ នាក់ សរុប ៣១៦០០០០៛។
ជាអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក កន សុខកាយ អភិបាលស្រុកល្វាឯម។
លោកស្នងការ និងលោកអភិបាលស្រុក បានមានមតិសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង ក្រោមឱវាទដោយបានផ្តាំផ្ញើឲ្យកងកម្លាំង ត្រូវយកចិត្តទុកដាក់ រក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អ កងកម្លាំងត្រូវចេះការពារកុំឲ្យឆ្លងជម្ងឺកូវីឌ-១៩ ឲ្យមានសុខភាពល្អគ្រប់ៗគ្នានិងអនុវត្តតាមវិធានសុខាភិបាល ៣ កុំ ៣ ការពារ ។ ហេីយបានធ្វើការយកសំណាកកងកម្លាំងនគរបាលស្រុកល្វាឯមទាំងអស់ បន្ទាប់មកបានបន្តដំណេីរចុះពិនិត្យមើលទីតាំងសាងសង់អាគារអធិការដ្ឋាននគរបាលស្រុកល្វាឯមថ្មីស្ថិតនៅឃុំទឹកឃ្លាំងស្រុកល្វាឯម ផងដែរ។
#ដោយរស្មីក្រុងតាខ្មៅ!!!!!
No comments