សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឧកញ៉ាខ្នាជាថៅកែឆ្នោត (K9)ល្បីឈ្មោះម្នាក់កំពុងអួតអំណាច យ៉ាងខ្លាំងក្លាក្នុងខេត្តកំពត..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ឧកញ៉ាខ្នាជាថៅកែឆ្នោត (K9)ល្បីឈ្មោះម្នាក់កំពុងអួតអំណាច យ៉ាងខ្លាំងក្លាក្នុងខេត្តកំពត..

..................................................................

ខេត្តកំពត៖នៅថ្ងៃទី ៣០ខែមិថុនាឆ្នាំ២០២១  ឧកញ៉ាថៅកែឆ្នោត (K9) បែកឆ្លាយ តាមផេក គេហទំព័រ ជាច្រើន ល្បីល្បាញខាងចាក់ស្តើងចេញក្រាស់ កំពុងតែបើកលេងលែងកន្ទុយលេខ ឆ្នោតវៀតណាម យ៉ាងគគ្រឹកគគ្រេង ព្រៀបដូចជាថ្នាំពេទ្យ ត្រូវទិញមកព្យាបាល ជំងឺជាប្រចាំ  ដោយមិនរំខានដែន សមត្ថកិច្ច និងមិនភ័យខ្លាចការរាតត្បាតជំងឺកូវិដ១៩ នៅក្នុងខេត្តកំពត  



ឧកញ៉ា លឹម បុណ្ណា ហៅឧកញ៉ាខ្នាកំពុងប្រើងារ ជាឧកញ៉ាដើម្បីបើកលក់ឆ្នោតហើយជាថៅកែឆ្នោត វៀតណាម រហ័សនាម K9 គឺកាងផ្តាច់មុខនៅក្នុងខេត្តកំពត គឺបើមានអ្នកណាចង់លក់ កត់ឆ្នោតឲ្យK9 គឺមានប្រព័ន្ធការពារ មានសុវត្ថិភាពខ្ពស់ តែបើមិនលក់អោយK9 ទេ គឺច្បាស់ជាមានបញ្ហាជាក់ជាពុំខាន ដូចជាសមត្ថកិច្ចចុះទៅចាប់បង្កាបជាដើម



មានងារជាឧកញ៉ា មានសមត្ថភាពខ្ពស់អាចសហការ ជាមួយមន្ត្រីរដ្ឋបាល  នគរបាលរបស់ក្រសួងមហាផ្ទៃ នៅតាមតំបន់ បានពិតជាអស្ចារ្យខ្លាំងណាស់។



លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ប្រាប់ក្រុមការងារអ្នកសារព័ត៌មានយើង   នៅរសៀលថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២១ថ្មីៗនេះ ពាក់ព័ន្ធនិង អាជ្ញាប័ណ្ណ លក់ឆ្នោត របស់អ្នកឧកញ៉ាគិត ម៉េង គឺជាអាជ្ញាប័ណ្ណស្របច្បាប់ លោកទទួលស្គាល់ ចឹងសូមលោកស្នងការខេត្តកំពត មេត្តាបង្ហាញជាសាធារណៈផង ដើម្បីអោយប្រជាពលរដ្ឋបានស្គាល់ផង 



អ្នកណាៗក៏ល្បីមិនដាច់ពីម៉ាត់ ឧកញ៉ា លឹម ប៊ុណ្ណា (ហៅ ឧកញ៉ា ខ្នា) មានចំការជាច្រើនកន្លែង  មានទាំងការ៉ាស់សាំង  ឬគេហៅម្យ៉ាងទៀតថា (សេដ្ឋី ព្រៃឈើ)ប្រចាំខេត្តកំពង់ធំ នោះជារឿងអតីតកាល របស់លោក នៅពេលនេះ .បង្ហើបខ្លួនជាមេកន្ទុយលេខ ប្រចាំខេត្តកំពត  ទើបដឹងថា ខ្លាកំណាចមួយនេះ កំពុងបង្ហាញ មហិទ្ធិរិទ្ធ ដើម្បីអោយប្រជាពលរដ្ឋនៅតំបន់នោះ ទទួលស្គាល់ថាខ្លួនមានអំណាច ក្នុងនាមងាជា ឧកញ៉ា ម្នាក់មានតំណែងធំ មិនសាកសមមកជា អ្នកកាងល្បែងកន្ទុយលេខឆ្នោតវៀតណាមទាល់តែសោះ 

ក្រុមការងារអ្នកសារព័ត៌មានយើងមិនអាចសុំការឆ្លើយបំភ្លឺ ពីលោក ឧកញ៉ាបាន ក្រុមការងារយើងរងចាំការឆ្លើយតប គ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយព័ត៌មានបន្ត សូមអរគុណ៕#ដោយតាខ្មៅ!!!!!




No comments