សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានរៀបចំការយកសំណាកធ្វើតេស្ដរហ័សកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីរកមេរោគកូវីដ-១៩ ដើម្បីបង្ការ និងទប់ស្កាត់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានរៀបចំការយកសំណាកធ្វើតេស្ដរហ័សកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីរកមេរោគកូវីដ-១៩ ដើម្បីបង្ការ និងទប់ស្កាត់!!!

----------------------------------------------------------------------

ខេត្តបន្ទាយមានជ័យ៖ ដោយអនុវត្តន៍បទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានរៀបចំការយកសំណាកធ្វើតេស្ដរហ័ស (Rapid test) ដល់នាយទាហាន នាយទាហានរង និងពលទាហាន មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងកម្លាំងដែលកំពុងឈរជើងតាមគោលដៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតចំនួន៩៨នាក់ ក្នុងនោះនារី០២នាក់ផងដែរ ដើម្បីរកមេរោគកូវីដ-១៩ ។



ការធ្វើតេស្តយកសំណាកនេះធ្វើឡើងដោយក្រុមគ្រូពេទ្យបង្អែកក្រុងប៉ោយប៉ែត ជាលទ្ធផលវិជ្ជមានចំនួន០២នាក់ ហើយត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាលប៉ារ៉ាម៉ា ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


ក្រោយពីបញ្ចប់ការធ្វើតេស្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ផ្ដាំផ្ញើដល់កងកម្លាំងដែលអវិជ្ជមានទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត គឺអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ព្រមទាំងអនុវត្តវិធានការផ្សេងៗដែលដាក់ចេញដោយក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ៕

(ប្រភពពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ) ដោយ#លោកសៅ កុសល ហៅ០៤!!!!

























No comments