លោក ផៃ ច័ន្ទសុភី អភិបាលរងស្រុក តំណាងលោក កន សុខកាយ អភិបាលស្រុក និងជាប្រធានគណៈកម្មាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស្រុកល្វាឯម បានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៤ នាក់ ដែលបានធ្វេីចត្តាឡីស័កគ្រប់រយៈពេល១៤ថ្ងៃ
លោក ផៃ ច័ន្ទសុភី អភិបាលរងស្រុក តំណាងលោក កន សុខកាយ អភិបាលស្រុក និងជាប្រធានគណៈកម្មាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស្រុកល្វាឯម បានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៤ នាក់ ដែលបានធ្វេីចត្តាឡីស័កគ្រប់រយៈពេល១៤ថ្ងៃ..
..............................................................
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃអង្គារ ៥ រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោក ផៃ ច័ន្ទសុភី អភិបាលរងស្រុក តំណាងលោក កន សុខកាយ អភិបាលស្រុក និងជាប្រធានគណៈកម្មាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស្រុកល្វាឯម បានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៤ នាក់ ដែលបានធ្វេីចត្តាឡីស័កគ្រប់រយៈពេល១៤ថ្ងៃ លទ្ធផលសំណាក់អវិជ្ជមានជំងឺកូវីដ-១៩។
ក្នុងការសំណេះសំណាលនេះផងដែរ លោកអភិបាលរងស្រុក បានផ្តាំផ្ញេីទៅដល់បងប្អូនប្រជាពលរដ្ឋទាំង ៤ នាក់ ដែលគ្រប់រយៈពេលការចត្តាឡីស័ក ទោះគ្រប់រយៈក្តី និងគ្មានជំងឺក៏ដោយ ពោលគឺត្រូវរក្សាអនាម័យខ្លួនជាប្រចាំ ដូចជាលាងដៃ ពាក់ម៉ាស់ការពារ និងគម្លាតសង្គម(៣កុំ ៣ការពារ) ព្រមទាំងបាននាំយកអំណោយរបស់ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមកាងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ព្រមទាំងសប្បុរសជននានានូវ ដោយម្នាក់ៗទទួលបានអង្ករ២៥kg, មី, ទឹកត្រី-ទឹកស៉ីអ៉ីវ, ត្រីខរ, អាកុលលាងដៃ និងម៉ាស់៥០ ព្រមទាំងថវិកាក្នុងម្នាក់១០ម៉ឺនរៀល។
#ដោយរស្មីក្រុងតាខ្មៅ!!!!!
No comments