សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមក្នុងពិធីខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា (២១ មិថុនា ឆ្នាំ២០០៧ - ២១ មិថុនា ឆ្នាំ២០២១)..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមក្នុងពិធីខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា (២១ មិថុនា ឆ្នាំ២០០៧ - ២១ មិថុនា ឆ្នាំ២០២១)..

.................................................................

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមក្នុងពិធីខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា (២១ មិថុនា ឆ្នាំ២០០៧ - ២១ មិថុនា ឆ្នាំ២០២១) ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានអញ្ជើញជួបសំណេះ សំណាល ជាមួយអតីតអាវុធហត្ថដែលចូលនិវត្តន៍ មានទីលំនៅក្នុងក្រុងតាខ្មៅ ចំនួន ១០នាក់ និងបានចែកជូននូវសម្ភារៈនិងថវិកាមួយចំនួនដល់ពួកគាត់ផងដែរ។



ក្នុងការជួបសំណេះសំណាល លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានផ្សព្វផ្សាយដល់បងប្អូនអតីតអាវុធហត្ថចូលនិវត្តន៍ ត្រូវតែការពារខ្លួនពីជំងឺកូវីដ.១៩ ដោយពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសុវត្ថិ (៣កុំ ៣ការពារ) ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ-១៩ ដល់ខ្លួនឯង និងក្រុមគ្រួសារ។ ហើយនៅពេលខាងមុខ លោកឧត្តមសេនីយ៍ មេបញ្ជាការ និងបន្តចុះសំណេះសំណាល ជាមួយបងប្អូនអតីតអាវុធហត្ថចូលនិវត្តន៍ តាមបណ្តាក្រុង/ស្រុក មួយចំនួនទៀត។#ដោយតាខ្មៅ!!!!!













No comments