សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នាំយកបច្ច័យ និង ក្តារមឈូសចំនួន ០៤ ជាការចូលរួមរំលែកមរណទុកជាមួយក្រុមគ្រួសារសពរងគ្រោះ ០៤នាក់ ដែលបានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុគ្រោះអគ្គីភ័យ...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នាំយកបច្ច័យ និង ក្តារមឈូសចំនួន ០៤ ជាការចូលរួមរំលែកមរណទុកជាមួយក្រុមគ្រួសារសពរងគ្រោះ ០៤នាក់ ដែលបានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុគ្រោះអគ្គីភ័យ...

.....................................................................

ភ្នំពេញ៖នាព្រឹកថ្ងៃអង្គារ ៥រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១០:៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នាំយកបច្ច័យ និង ក្តារមឈូសចំនួន ០៤ ជាការចូលរួមរំលែកមរណទុក្ខរបស់   ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ  ជាមួយក្រុមគ្រួសារសពប្រជាពលរដ្ឋរងគ្រោះចំនួន ០៤នាក់ ដែលបានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុគ្រោះអគ្គីភ័យ នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៤:០០នាទី ស្ថិនៅផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។ 



ស្ថិតក្នុងស្ថានភាពដ៏សោកសង្រេងនេះ លោកអភិបាល បានប្រគល់ថវិកាចំនួន ១លានរៀល និងក្តារម្ឈូសចំនួន០៤  សរុបថវិកាចំនួន ៧លានរៀល ជូនដល់គ្រួសារសពនីមួយៗ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕  



ក្រុមគ្រួសារសពទាំង៤ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងរកអ្វីមកប្រៀបផ្ទឹមមិនបានឡើយចំពោះទឹកចិត្ត សណ្តោសប្រណី ប្រកបដោយសប្បុរសធម៌របស់ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ជួបទុក្ខលំបាក។ ក្រោយពីបានទទួលនូវបច្ច័យនិងក្តារមកឈូសរួច តំណាងក្រុមគ្រួសារសពទាំង០៤នាក់ បានគោរពជូនពរ ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារ ទាំងអស់ សូមទទួលបាននូវជោគជ័យគ្រប់ភារកិច្ច ឈ្នះអស់មារសត្រូវ និងសុខភាពល្អបរិបូរណ៍ ព្រមទាំងជៀសផុតពីជម្ងឺកាចសាហាវទាំងពួង កុំបីឃ្លៀងឃ្លាតឡើយ ។#ដោយតាខ្មៅ!!!!!














No comments