សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

មហាជនជាច្រើនកំពុងតែរិះគន់ទៅលើអាជ្ញាធរខេត្ត សៀមរាបគ្មានចំណាត់ការលើផ្ទាំងស្រាបៀរមានឈ្មោះថា អានឆរ័ (AN CHOR)កំពុងឈរបង្អួតរាងខណ:ដែលខេត្តផ្សេងទៀត កំពុងមមារញឹករុះរើទម្លាក់ផ្ទាំងស្រាបៀរចោល,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


មហាជនជាច្រើនកំពុងតែរិះគន់ទៅលើអាជ្ញាធរខេត្តសៀមរាបគ្មានចំណាត់ការលើផ្ទាំងស្រាបៀរមានឈ្មោះថា អានឆរ័ (AN CHOR)កំពុងឈរបង្អួតរាងខណ:ដែលខេត្តផ្សេងទៀត កំពុងមមារញឹករុះរើទម្លាក់ផ្ទាំងស្រាបៀរចោល,,

.................................................................

ខេត្តសៀមរាប៖នាថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២០មហាជនជាច្រើនកំពុងចាំមើលតើរដ្ឋបាលក្រុងសៀមរាបនិងរដ្ឋបាលខេត្តសៀមរាបមានចំណាត់ការយ៉ាងណាលើផ្ទាំងស្រាបៀរកំពុងបណ្តែតខ្លួនយ៉ាងព្រោងព្រាតនៅកណ្តាលក្រុងសៀមរាប ដែលមើលទៅហាក់កំពុងប្រណាំងនឹងបម្រាមការហាមជួបជុំផឹកស៊ី ខណ:ដែលខេត្តផ្សេងទៀត កំពុងមមារញឹករុះរើទម្លាក់ផ្ទាំងស្រាបៀរចោល។



មហាជនបានបន្តថាផ្ទាំងស្រាបៀរទាំងនេះ មានឈ្មោះថា អានឆរ័ (AN CHOR) ដែលពេលនេះកំពុងបង្ហាញនៅចំកណ្តាលទ្រូងផ្លូវ១ខ្សែស្ថិតក្នុងក្រុងសៀមរាប ដែលជាទូទៅ គ្រប់គ្នាហៅថា ផ្លូវតាណើយ។



មហាជនបន្តលើកឡើងថា ក្នុងរដូវកាលជំងឺកូវីដ-១៩ កំពុងរាតត្បាត ហើយក្រសួងសុខាភិបាលចេញបម្រាម ហាមជួបជុំផឹកស៊ី ដែលពលរដ្ឋទូទៅបានប្រតិបត្តិតាមការណែនាំ បែជាផ្ទាំងស្រាបៀរអានឆរ័ មួយនេះបានបណ្តែតខ្លួន បង្ហាញឬទ្ធិលើទ្រូងផ្លូវកណ្តាលក្រុងទេសចរទៅវិញ។


មហាជនបានរិះគន់ បានលើកឡើងទៀតថា ព្រោះតែគោរពនិងប្រតិបត្តិបម្រាមក្លឹបកំសាន ហាងផឹកស៊ី ត្រូវបានបិទទ្វារ។ ចំណែកពលរដ្ឋវិញបើទោះបីចង់ផឹកស៊ីក៏មិនហ៊ានដែរ។ ប៉ុន្តែផ្ទាំងផ្សព្វផ្សាយស្រាបៀរ គ្រប់ដណ្តប់ពេញដងផ្លូវ អាជ្ញាធរនិងមន្ទីរពាក់ពាន់ហាក់មិនខ្វាយខ្វល់អើពើទៅនិងការរិះគន់ពីមហាជននោះឡើយ។ ម្យ៉ាងវិញទៀត ផ្ទាំងស្រាបៀរ អានឆរ័នេះ ទើបតែបណ្តែតខ្លួន ក្នុងរដូវកូវីដ-១៩ ស្របនិងបម្រាមហាមផឹកស៊ីនេះឯង។

មហាជនក្នុងខេត្តសៀមរាបបានបង្ហាញអារម្មណ៍សោកស្តាយ ដោយថា ក្នុងដំណាក់កាលនេះ ប្រសិនបើ ដោះដូរមកផ្សព្វផ្សាយរូបភាពបែបអប់រំវិញ ការពារបង្ការជំងឺកូវីដ-១៩ មិនដឹងថា ល្អយ៉ាងណានោះទេ។



ក្នុងរណីនេះ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានបានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអោយដឹងតាមទូរស័ព្ទថា នៅរសៀលថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២១ ថា លោកក៏បានឃើញហើយដែរចំពោះផ្ទាំងស្រាបៀរនេះ។ តែខាងគណ: កម្មការដែលមន្ទីរពាក់ព័ន្ធកំពុងពិនិត្យហើយ ចឹងទេខាងរដ្ឋបាលខេត្តទើបដឹង។


នាយករដ្ឋបាលខេត្តសៀមរាប លោក សុខ ថុល បានថ្លែងតាមទូរស័ព្ទថា ផ្ទាំងស្រាបៀរខាងលើគេមានច្បាប់។ ការផ្សព្វផ្សាយស្រាបៀរ មិនត្រូវបានហាមឃាត់នោះឡើយ។ តែការជួបជុំផឹកស៊ី ពិតជាត្រូវហាមឃាត់។ អីចឹងទេការផ្សព្វផ្សាយស្រាបៀរ មិនពាក់ពន្ធ័នឹងការផឹកស្រាបៀរនោះឡើយ។



មហាជនក្នុងខេត្តសៀមរាបសុំសំណូមពរ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសូមមេត្តាជួយពិនិត្យទៅលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរអាន់ឆ័រមួយនេះកំពុងតែមិនឈរបង្អួតរាងដោយមានការរិះគន់ជាខ្លាំងចំពោះមហាជនក៏ដូចពលរដ្ឋនៅក្នុងខេត្តផ្ទាល់តែម្ដង។

សូមបញ្ជាក់ថា ក្នុងខណ:នេះគេឃើញខេត្តមួយចំនួនមានដូចជាខេត្តកំពង់ ស្ពឺ បានកំពុងរុះរើទម្លាក់ផ្ទាំងស្រាបៀរចុះមកដីស្ទើតែ ១០០%ហើយ។ 

ចំណែកខេត្តកែបវិញ ថ្នាក់ដឹកនាំក៏បានប្តេជ្ញារុះរើផ្ទាំងស្រាបៀរចោលដូចគ្នាផងដែរ។ ករណីនេះ ក៏មានការលើកឡើងថា ផ្ទាំងផ្សព្វ ផ្សាយស្រាបៀរ នៅតាមបណ្តាខេត្តផ្សេងៗ ទម្លាក់ចុះអស់ហើយ ហើយខេត្តសៀមរាប គេរំពឹងថានឹងមានការទម្លាក់ដូចគ្នា៕

អ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺពីសំណាក់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ។


#ដោយលោកម៉ាន់មី ហៅតាខ្មៅ០៩










No comments