សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កូនអាកតញ្ញូពីរនាក់ប្ដីប្រពន្ធមិនបានសងគុណឪពុក ម្ដាយហើយបែរជាប្ដឹងឪពុកម្ដាយព្រោះតែចង់បានដី

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


កូនអាកតញ្ញូពីរនាក់ប្ដីប្រពន្ធមិនបានសងគុណឪពុក ម្ដាយហើយបែរជាប្ដឹងឪពុកម្ដាយព្រោះតែចង់បានដី

.....................................................................

ខេត្តព្រះវិហារ៖ចេញផ្សាយថ្ងៃ១៧.០៦.២០២១បែកធ្លាយរឿងនឹកស្មានមិនដល់កូនបង្កើតនិងកូនប្រសាររួមគំនិតគ្នាចង់បានដីឪពុកម្ដាយដែលជាព្រះរស់ ខំចិញ្ចឹមបីបាច់តាំងពីតូចរហូតដល់ពេលធំដឹងក្តី ហើយបែរជាមិនបានសងគុណថែមទាំងធ្វើឲ្យគាត់រងទុក្ខដោយសារ តែភាពលោភលន់របស់កូនទាំងពីរ មហាជនមានការហួសចិត្តនិងអាជ្ញាធរមូលដ្ឋានចាប់ពីភូមិឃុំរហូតដល់ស្រុក។



ហើយអ្នកមីងដែលជាជនរងគ្រោះពីរនាក់ប្ដីប្រពន្ធមានឈ្មោះ លឹង ហួរ ប្តីឈ្មោះ ហៀប ហឿង រស់នៅភូមិភ្នំដែកឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ អ្នកមីងបានរៀបរាប់ថាដីដែលគាត់កាន់កាប់តាំងពីឆ្នាំ ២០១២ មកម្ល៉េះស្រាប់តែមកដល់ឆ្នាំ ២០១៥ កូនរបស់គាត់ដែលឈ្មោះ ប៉ែន ស៊ង អតីតជាដឺបេបច្ចុប្បន្នបានចូលនិវត្តន៍ដែលជាកូនប្រសានិងប្រពន្ធ ហិម ឡៃហីម ត្រូវជាកូនបង្កើតដោយសារតែភាពលោភលន់របស់កូនគាត់ទាំងពីរបានឈានទៅដល់រួមគំនិតជាមួយអាជ្ញាធរមូលដ្ឋានលួចធ្វើឯកសារជាន់ពីលើដីរបស់គាត់ដែលអាស្រ័យផលជាយូរឆ្នាំមកហើយនោះ។



អ្នកមីងបានបន្តទៀតថាកាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១រូបគាត់បានទៅភ្ជួស្រែដល់ថ្ងៃទី១១ខែមិថុនាវេលាម៉ោង១០និង០០នាទីក៏មានដីការប្រាប់គាត់ថាអោយយកឯកសារមកដាក់កន្លែងប៉ុស្តិ៍នគបាលរមណីតែខាងអាជ្ញាធរមិនបានពិនិត្យទេលើឯកសារដែលគាត់យកមកទេ។

ដល់ម៉ោង១២ថ្ងៃត្រង់រូបគាត់ក៏បានសុំហូបបាយពេលនោះមេប៉ុស្តិ៍ឆ្លើយថាអ៊ុំឯងទៅហូបធ្វើអីបន្តិចទៀតព្រះរាជអាជ្ញាគេធ្វើការហើយពេលនោះគាត់បានប្រាប់សមត្ថកិច្ចថាគាត់ហូបបាយហើយនិងត្រឡប់មកវិញហើយគាត់បន្តថាពេលនោះព្រះរាជអាជ្ញាចេញទៅបាត់ក៏ខាងសមត្ថកិច្ចថាកូវីដក៏ទាញបារ៉ាស់បិទគាត់តែម្តង។ចំណែកឯមេប៉ុស្តិ៍រមណី នៅចន្លោះម៉ោង២ទៅម៉ោ៣បានប្រាប់គាត់ថា បងឯងចាំបន្តិចព្រះរាជអាជ្ញាម៉ោង៤ ម៉ោង៥និងមកធ្វើការបងឯងស្លៀកពាក់ខោអាវពេទ្យ។


ចំណែកឯ មេប៉ុសិ៍រមណី លោក អេក ណាល់ បានប្រាប់សារព័ត៌មានយើងខ្ញុំអោយដឹងថារូបគាត់មិនបានហៅគាត់មកទេគឺព្រះរាជអាជ្ញាជាអ្នកហៅទេ រូបគាត់មិនបានដឹងឡើយហើយលោកមេប៉ុស្តិ៍បញ្ជាក់យ៉ាងច្បាស់ថាគឺព្រះរាជអាជ្ញាឈ្មោះ ណុត សាវី តែរូបគាត់មិនបានដឹងថាមានតួនាទីអ្វីទេ។



ហើយបច្ចុប្បន្នអ្នកមីងនឹងគ្រួសាររបស់គាត់កំពុងជាប់ធ្វើចិត្តាឡីស័កនៅសាលាស្រុករវៀងបានរយៈពេល ៧ ថ្ងៃហើយគិតចាប់ពីថ្ងៃគាត់ចូលទៅ។ហើយដីដែលកូនគាត់ទាំងពីរដែលមានបំណងចង់បានយកទៅលក់នោះគឺលក់ឱ្យលោកចៅហ្វាយស្រុករវៀងដែលមានព្រំប្រទល់ជាប់និងដីរបស់គាត់តែម្តងហើយសព្វថ្ងៃលោកចៅហ្វាយស្រុករវៀងកំពុងតែចិញ្ចឹមគោរាប់រយក្បាលនៅជាប់នឹងដីរបស់គាត់។

ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើអង្គភាពយើងខ្ញុំនិងធ្វើការស្រាវជ្រាវបន្តទៀតដើម្បីបញ្ជាក់ពីការពិតថាតើកូនរបស់គាត់កំពុងតែលេងសៀកឆ្ពិនភ្នែកជាមួយនឹងលោកចៅហ្វាយស្រុករវៀងដោយរបៀបណាទៀត៕ព័ត៌មានបឋមរងចាំបន្តនៅលេខក្រោយ(ដោយតាខ្មៅ)













No comments