លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជាបានអញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋចំនួន ២០គ្រួសារស្ថិតនៅភូមិស្ទឹងថ្មី,,
លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជាបានអញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋចំនួន ២០គ្រួសារស្ថិតនៅភូមិស្ទឹងថ្មី,,
..................................................................
ខេត្តសៀមរាប៖ ថ្ងៃអាទិត្យ ៤កេីត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២១ លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប តំណាង លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ខេត្តសៀមរាប បាននាំយកអំណោយរបស់ លោក អ៊ុំ ភឿង និង អ្នកស្រី សួន មុលឡា ម្ចាស់ប៊ូទិក សម្បត្តិ ពន្លឺជ័យ ជូនដល់ប្រជាពលរដ្ឋ ទីទាល់ក្រដែលជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ចំនួន ២០គ្រួសារ និង ប្រជាការពារ ចំនួន ២០នាក់ នៅភូមិស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ខេត្តសៀមរាប ដោយមានការចូលរួមពី លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប និង លោក ស្រេន សុព្រី តំណាងលោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប លោក ចៅសង្កាត់ស្វាយដង្គំ និងលោក មេប៉ុស្តិ ស្វាយដង្គំផងដែរ។
អំណោយ ដែលត្រូវប្រគល់ជូន ២០គ្រួសារ ក្នុងនោះ មួយគ្រួសារទទួលបាន៖
.អង្ករ ២០គីឡូ
.ទឹកសុទ្ធ ១កេស
.មី ១កេស
.ត្រីខ ១យួរ
.ទឹកស៉ីអ៉ីវ ១យួរ
.ទឹកត្រី ១យួរ
.ប្រេងឆា ១ដប
.ស្ករស ១គីឡូ
.ប៊ីចេង កញ្ចប់
.អំបិល ១គីឡូ
.ថវិកា ២មុឺនរៀល
អំណោយសម្រាប់ប្រជាការពារ ២០នាក់ ដោយក្នុងមួយនាក់ទទួលបាន៖
.ទឹកសុទ្ធ ១កេស
.ម៉ាស់ ៥០ ម៉ាស់
.អាល់កុល ១ដប
.ថវិកា ២មុឺនរៀល
អំណោយប្រគល់ជូនសាលាបឋមសិក្សាស្ទឹងថ្មី
.ម៉ាស់ ១,០០០ ម៉ាស់
.អាល់កុល ២០ដប
.ទឹកសុទ្ធ ៥កេស
ក្នុងនោះផងដែរលោក សឹង្ហ សំរឹទ្ធិ ក៏មានមតិផ្តាំផ្ញើដល់ប្រជាពលរដ្ឋ និង បងប្អូនប្រជាការពារទាំងអស់សូមមេត្តារក្សាអនាម័យអោយបានល្អ ជាពិសេសមេត្តាចូលរួមអនុវត្តតាម ប្រសាសន៍របស់ សម្តេចតេជោ (៣ការពារ ៣កុំ) ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺ កូវីដ-១៩ ដ៏កាចសាហាវនេះ៕
#ដោយលោកម៉ាន់មី ហៅតាខ្មៅ០៩
No comments