សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក កន សុខកាយ អភិបាលស្រុកល្វាឯមអញ្ជើញអមដំណើរឯកឧត្តម​ នុត​ ពុធដារ៉ា​ អភិបាលរងខេត្ត​បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យប្រចាំការនៅក្នុងមណ្ឌលចត្តាឡីស័ក...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោក កន សុខកាយ អភិបាលស្រុកល្វាឯមអញ្ជើញអមដំណើរឯកឧត្តម​ នុត​ ពុធដារ៉ា​ អភិបាលរងខេត្ត​បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យប្រចាំការនៅក្នុងមណ្ឌលចត្តាឡីស័ក...

...............................................................

ខេត្តកណ្តាល៖នៅព្រឹកថ្ងៃពុធ ១៤រោច ខែជេស្ឋ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២១​ លោក កន សុខកាយ អភិបាលស្រុកល្វាឯមនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​អញ្ជើញអមដំណើរ ឯកឧត្តម​ នុត​ ពុធដារ៉ា​ អភិបាលរងខេត្ត​ និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងជំងឺកូវីដ-១៩​ ខេត្តកណ្តាល​ ទទួលបន្ទុកស្រុកល្វាឯម​ និងស្រុកខ្សាច់កណ្តាល​ តំណាងដ៍ខ្ពង់ខ្ពស់​ឯកឧត្តម​អភិបាលខេត្តកណ្តាល​ បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យប្រចាំការនៅក្នុងមណ្ឌលចត្តាឡីស័ក​ ព្រមទាំងក្រុមការងារគ្រូពេទ្យចាក់វ៉ាក់សាំង​ របស់មន្ទីពេទ្យបង្អែក​ដែលបានខិតខំបំពេញការងារចូលរួមការទប់ស្កាត់​ នៃការរីករាលដាលជំងឺកូវីដ-១៩។  

ដោយមានការអញ្ជេីញចូលរួមពីសំណាក់លោក​ លោកស្រីអភិបាលរងស្រុក,​ នាយក​ នាយករងរដ្ឋបាលស្រុក,​ មេបញ្ជាការ​ មេបញ្ជាការរងកងកម្លាំងទាំងបី,​ ប្រធានការិយាល័យសុខាភិបាលស្រុក,​ ក្រុមការងារគ្រូពេទ្យប្រចាំការ​ក្នុងមណ្ឌលចត្តាឡីស័ក​ និងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ ព្រមទាំងអាជ្ញាធរភូមិ-ឃុំ។ 



ក្នុងពិធីសំណេះសំណាល​ ឯកឧត្តមគណៈអធិបតី​ និងលោកកន​ សុខកាយ​ អភិបាលនៃគណះអភិបាលស្រុក​  បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអគ្គបណ្ឌិត​ សភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្តាល​ និងឯកឧត្តម​អភិបាលខេត្តដេីម្បីលេីកទឹកចិត្តដល់ក្រុមការងារគ្រូពេទ្យ​ ព្រមទាំងកងកម្លាំង​ រួមមាន៖ក្រុមកាងារគ្រូពេទ្យ​ ៦០នាក់​ ម្នាក់ៗទទួលបាន​ អង្ករ២០,​ មី១កេស,​ ទឹកត្រី១យួ,​ ត្រីខ១យួ​ និងថវិកាផ្ទាល់ខ្លួនរបស់​ ឯកឧត្តម​ នុត​ ពុធដារ៉ា​ អភិបាលរងខេត្ត​ និងលោក​ កន​ សុខកាយអភិបាលនៃគណៈអភិបាលស្រុក​ បន្ថែម​ ក្នុងម្នាក់ចំនួន១៥០,០០០រៀល​ កងកម្លាំងប្រចាំការរាល់ថ្ងៃនៅមណ្ឌលចត្តាឡីស័ក​ ចំនួន៩នាក់​ ម្នាក់ៗទទួលបាន​ អង្ករ២០,​ មី១កេស,​ ទឹកត្រី១យួ,​ ត្រីខ១យួ​ និងថវិកា១០០,០០០រៀលផងដែរ។ដោយតាខ្មៅ០១




















No comments