លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់និងពង្រឹងការគ្រប់គ្រងអាជីវកម្មឡានដឹកដី..
លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់និងពង្រឹងការគ្រប់គ្រងអាជីវកម្មឡានដឹកដី..
.............................................................
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកល្វាឯម បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងពង្រឹងការគ្រប់គ្រងអាជីវកម្មឡានដឹកដីនៅក្នុងស្រុកល្វាឯម។
សមាសភាពចូលរួម លោក លោកស្រីអភិបាលរងស្រុក, នាយក នាយករងរដ្ឋបាល, មេបញ្ជាការមេបញ្ជាការរងកងកំលាំងទាំង៣ ប្រធានការិយាល័យពាក់ព័ន្ធ លោកមេឃុំ ព្រមទាំងម្ចាស់អាជីវកម្មឡានដឹកដី។
ក្នុងកិច្ចប្រជុំនេះផងដែរ លោកអភិបាលស្រុក បានធ្វេីការណែនាំដល់ម្ចាស់ឡានដឹកដីទាំងអស់:
១.ត្រូវធ្វើច្បាប់អាជីវកម្ម
២.ត្រូវអនុវត្តតាមកិច្ចសន្យាដែលបានចែងក្នុងច្បាប់អាជីវកម្ម
៣.ក្នុងករណីមិនអនុវត្តច្បាប់កិច្ចសន្យា និងរកឃើញថាមិនគោរព អាជ្ញាធរនឹងមានការដាក់ពិន័យ
៤.អ្នកបើកបរឡានត្រូវមានប័ណ្ណបើកបរ និង
៥.ការបើកបរត្រូវមានសុជីវធម៌ចេះអាធ្យាស្រ័យគ្នា ចៀសវាងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។
No comments