សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សមត្ថកិច្ចខេត្តព្រះវិហារ ចាប់អ្នកកាសែត មួយក្រុមមាន៨នាក់ ពីបទ កំហែងយក.! វគ្គ១

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


សមត្ថកិច្ចខេត្តព្រះវិហារ ចាប់អ្នកកាសែត មួយក្រុមមាន៨នាក់ ពីបទ កំហែងយក.! វគ្គ១

..................................................................


ខេត្តព្រះវិហារ៖ ច្បាប់ពុករលួយ អ្នកសូក និងអ្នកទទួលមានទោសដូចគ្នា.! បើគ្មានបទល្មើស ចុះមូលហេតុអ្វី បានជាត្រូវចរចាឲ្យលុយអ្នកកាសែតម្នាក់ៗ៥០ដុល្លារ កាលពីព្រឹកថ្ងៃទី៤ ខែ មិថុនាឆ្នាំ២០២១ លោក គឹម សំលេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការឃាត់ខ្លួនអ្នកសារព័ត៌មានចំនួន៨នាក់ ពាក់ព័ន្ធ  បទកំហែងយក ពីឈ្មោះ ហុឹម ឆេងហ៊ាន មេការដេប៉ូឈើ ស្ថិតនៅចំនុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យខេត្តព្រះវិហារ    បានសម្រេច 


ប្រភពពីសមត្ថកិច្ចនគរបាលស្រុកត្បែងមានជ័យ បានឱ្យដឹងថា អ្នកកាសែតដែលត្រូវចាប់ខ្លួនមាន.:

១ ឈ្មោះ គឹម ហ៊ាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសាព័ត៌មាន មានទីលំនៅភូមិត្រពាំងក្រហម ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនៈគីរី 


២ ឈ្មោះ វង និមល់ ភេទប្រុស

 អាយុ៤១ឆ្នាំ មុខរបរអ្នកសារព័ត៌មាន មានទីលំនៅភូមិព្រែកតាឡុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ


៣ .ឈ្មោះ ជា សាម៉ុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសារព័ត៌មាន មានទីលំនៅភូមិ ព្រៃខ្លា ឃុំរាបស្រុកពារាំង ខេត្តព្រៃវែង 


៤ ឈ្មោះ គឹម ហុង ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសារព័ត៌មាន រស់នៅភូមិរុន ឃុំចំបក់ ស្រុកបាទីខេត្តតាកែវ 


៥ ឈ្មោះ រឿន ឆុន ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសារព័ត៌មាន 


៦ ឈ្មោះ សឿង សុភី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរអ្នកសារព័ត៌មាន អ្នកទាំងពីរស់នៅភូមិព្រះពន្លាសង្កាត់ព្រែកប្រា ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ 


៧ ឈ្មោះ សំ សារឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរអ្នសារព័ត៌មាន ។

៨ ឈ្មោះ ឆាយ លាវ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ទាំងពីនាក់រស់នៅភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន រថយន្តចំនួន ៤គ្រឿង បណ្ណ័ពត័មានចំនួន៨សន្លឹក ទូរសព្ទ័ដៃចំនួន១៨គ្រឿង នឹងសម្ភារៈឯកសារ ខ្សែករនឹងថវិការមួយចំនួនធំទៀត 

សមត្ថកិច្ចបានអោយដឹងថា មូលហេតុឃាត់ខ្លួនក្រុមអ្នកសារព័តមានខាងលើ គឺបន្ទាប់ពីមានបណ្តឹងពីឈ្មោះហុឹម ឆេងហ៊ាន មេការដេប៉ូឈើបានប្តឹងថា ក្រុមអ្នកការសែតទាំង ៨នាក់ជម្រិតទាលុយខ្លួនក្នុងម្នាក់ចំនួន១០០$ ហើយឈ្មោះ ហុឹម ឆេងហ៊ាន សុខចិត្តផ្តល់សោហ៊ុយតាមមនោសញ្ចេតនាក្នុងម្នាក់៥០$ តែក្រុមអ្នកការសែតមិនព្រម រហូតឈានដល់ប្តឹងអ្នកការសែតទៅសមត្ថកិច្ចដើម្បីឃាត់ខ្លួន ។

សមត្ថកិច្ច ស្រុក បានបញ្ជាក់ទៀតថា ក្រុមនេះមានគ្នាចំនួន១២នាក់ រថយន្តចំនួន៦គ្រឿង តែមនុស្សចំនួន៤នាក់រថយន្ត២គ្រឿងបានទៅមុនផុត នៅសល់មនុស្សចំនួន៨នាក់រថយន្ត៤គ្រឿងឃាត់ខ្លួនសមត្ថកិច្ច ។

ពាក់ព័ន្ធនិងករណីឃាត់ខ្លួនអ្នកសារព័ត៌មាននេះដែរ យើអាចរួចផុតពីការចោទប្រកាន់របស់តុលាការឬយ៉ាងណា? ខណៈនៅរសៀលថ្ងៃទី៥ខែមិថុនាឆ្នាំ២០២១ការិយាល័យជំនាញបានរៀបចំឯកសារនឹងកំពុងបញ្ចូនក្រុមអ្នកសារព័ត៌មាន ទៅតុលាការ

ក្រុមការងារអ្នកសារព័ត៌មាននិងប្រម៉ាញ់ ពីបទល្មើសព្រៃឈើ ជូនសមត្ថកិច្ច និងមន្ត្រីជំនាញព្រមទាំងស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ជាក់ពីរបបអ្នកសារព័ត៌មាន ៕ដោយតាខ្មៅ






No comments