សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ករណីចាប់អេសស្កា ដោយគ្មានមូលហេតុ ច្បាស់លាស់ តើ លោក វ៉ា ថន អភិបាលខេត្ត ក្រចេះ មានវិធានការដែលឬទេ? វគ្គ៤..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ករណីចាប់អេសស្កា ដោយគ្មានមូលហេតុ ច្បាស់លាស់ តើ លោក វ៉ា ថន អភិបាលខេត្ត ក្រចេះ មានវិធានការដែលឬទេ?   វគ្គ៤..

...................................................................

ខេត្តក្រចេះ៖ផ្សាយចេញនៅ ថ្ងៃទី០៥.០៦.២០២១បែកធ្លាយ ពីម្ចាស់ដីនៅចំនុច ភូមិអាជេន ឃុំកំពង់ចាម ស្រុក សំបូរខេត្ត ក្រចេះ មានករណី មេការ របស់ក្រុមហ៊ុន ស៉ីន បាយអុកទិច លោក ឌុច ដាណែត បានប្រើល្បិចធ្វើស៊ី គ្រឿងចក្រនិងចោទប្រកាន់ ម្ចាស់អេស្ការ ឈ្មោះលោកវ៉ែត វ័ន ថាបានឈូសឆាយ លើដីព្រៃរបស់ក្រុមហ៊ុន  តាមពិតដីរបស់ប្រជាពលរដ្ឋដែលទិញតគ្នា 



លោក .ឈិត ណន មេឃុំកំពង់ចាមស្រុក សំបូរខេត្ត ក្រចេះ  បានធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានយើងថា ដីនៅចំនុចកើតហេតុខាងលើ ពិតជារបស់ប្រជាពលរដ្ឋ ពិតប្រាកដ 



សូមបញ្ជាក់ផងដែរថាដីរបស់ក្រុមហ៊ុនគឺនៅខាងកើតផ្លូវ មានដាំដើមកាស្យាចំណែកដីដែលកាត់ឈ្វៀលគឺនៅខាងលិចផ្លូវ ចិត្តសាស្ត្រធ្វើស៊ីរបស់មេការនិងបក្សពួក របស់ក្រុមហ៊ុន   តើលោក សាន្ត សុខហ៊ាងអគ្គនាយកក្រុមហ៊ុន ស៉ីន បាយអុកទិច បានដឹងដែលឬទេ? ហើយមានចំណាត់ការយ៉ាងណាវិញ ឬក៏ជាយុត្តិសាស្ត្រ ចាប់អាករស្វា គំរាមមាន់



តាមបទសម្ភាសន៍ក្រុមការងារអ្នកសារព័ត៌មាន យើងជាមួយម្ចាស់អេសស្កា   ការដកហូតអេសស្ការ យកទៅរក្សាទុក ដើម្បីអោយម្ចាស់អេសស្កា   ចូលខ្លួនទៅបំភ្លឺក្នុងការរកដំណោះស្រាយ ដោយគ្មានដីការ និងលិខិតជូនដំណឹងពីមូលហេតុច្បាស់លាស់ តើលោក.ឱន ស៉ីវុទ្ធី ប្រធានតុលាការអមសាលាដំបូងខេត្តក្រចេះ មានវិធានការយ៉ាងណាវិញ ឬមួយក៏ច្បាប់មានស្តុងដារ២ ភាពមិនប្រក្រតីនៅខេត្តក្រចេះ គឺមន្ត្រី និងបក្សពួកមួយចំនួនតូច  បានឃុបឃិតគ្នា ជាប្រព័ន្ធ ធ្វើបាបប្រជាពលរដ្ឋ ស្លូតត្រង់ ក្នុងគោលបំណង កៀបទាប្រាក់ យ៉ាងគគ្លើន



តើលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត ក្រចេះ បានទទួលដឹងលឺរឿងនេះទេ? ពីព្រោះ នៅថ្ងៃកើតហេតុ ម្ចាស់ដីនិង អ្នកបើកអេសស្កា ឃើញកងរាជអាវុធហត្ថម្នាក់ ចូលរួមធ្វើសកម្មភាពក្នុងរឿងនេះដែរនេះយោងតាម បទសម្ភាសន៍រវាងអ្នកសារព័ត៌មាន ជាមួយជនរងគ្រោះ ក្នុងនាមជាមន្ត្រី ចេះច្បាប់ អនុវត្តច្បាប់ ចុះបេសកកម្ម តែគ្មាន ឯកសារភ្ជាប់



ប្រជាពលរដ្ឋ ស្នើសុំ ដល់ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ក្រចេះ មេត្តា ជួយអន្តរាគមន៍ ចំពោះរឿងនេះផង 

ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តាចាត់មន្ត្រីជំនាញចុះស៉ើបអង្កេត នៅចំពោះបុគ្គលនិងមន្ត្រីដែល ឃុមឃិតគ្នា ជាប្រព័ន្ធក្នុងការគៀបយកលុយ ពីប្រជាពលរដ្ឋដោយក្តីអនុគ្រោះ៕

អ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺពីសំណាក់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ៕ដោយតាខ្មៅ





















No comments