សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសខ្លាំងចុះចាប់អេសស្កា ដោយគ្មានមូលហេតុ ច្បាស់លាស់ គឺនាយខណ្ឌរដ្ឋបាលព្រៃ លោក ប៊យ រតន វគ្គ៥

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


បុរសខ្លាំងចុះចាប់អេសស្កា ដោយគ្មានមូលហេតុ ច្បាស់លាស់  គឺនាយខណ្ឌរដ្ឋបាលព្រៃ លោក ប៊យ រតន វគ្គ៥.

.........................................................................

ខេត្តក្រចេះ៖នៅ ថ្ងៃទី០៩.០៦.២០២១បែកធ្លាយ ពីម្ចាស់ដីនៅចំនុច ភូមិអាជេន ឃុំកំពង់ចាម ស្រុក សំបូរខេត្ត ក្រចេះ មានករណី មេការ របស់ក្រុមហ៊ុន ស៉ីន បាយអុកទិច លោក ឌុច ដាណែត បានប្រើល្បិចធ្វើស៊ី គ្រឿងចក្រនិងចោទប្រកាន់ ម្ចាស់អេស្ការ ឈ្មោះលោក វ៉ែត វ័ន ថាបានឈូសឆាយលើដីព្រៃរបស់ក្រុមហ៊ុន  តាមពិតដីរបស់ប្រជាពលរដ្ឋដែលទិញតគ្នា 



លោក .ឈិត ណន មេឃុំកំពង់ចាមស្រុក សំបូរខេត្ត ក្រចេះ  បានធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានយើងថា ដីនៅចំនុចកើតហេតុខាងលើ ពិតជារបស់ប្រជាពលរដ្ឋ ពិតប្រាកដ 



សូមបញ្ជាក់ផងដែរថាដីរបស់ក្រុមហ៊ុនគឺនៅខាងកើតផ្លូវ មានដាំដើមកាស្យាចំណែកដីដែលកាត់ឈ្វៀលគឺនៅខាងលិចផ្លូវ ចិត្តសាស្ត្រធ្វើស៊ីរបស់មេការនិងបក្សពួក របស់ក្រុមហ៊ុន   តើលោក សាន្ត សុខហ៊ាងអគ្គនាយកក្រុមហ៊ុន ស៉ីន បាយអុកទិច បានដឹងដែលឬទេ? ហើយមានចំណាត់ការយ៉ាងណាវិញ ចំពោះមេការរបស់ក្រុមហ៊ុន ..


តាមបទសម្ភាសន៍ក្រុមការងារអ្នកសារព័ត៌មាន យើងជាមួយ  លោកប៊យ រតនា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ក្រចេះ តាមរយៈទូរស័ព្ទ  .......    ការដកហូតអេសស្លា យកទៅរក្សាទុក ដើម្បីអោយម្ចាស់អេសស្កា   ចូលខ្លួនទៅបំភ្លឺក្នុងការរកដំណោះស្រាយ ដោយគ្មានដីការ និងលិខិតជូនដំណឹងពីមូលហេតុច្បាស់លាស់ តើលោក.ឱន ស៉ីវុទ្ធី ប្រធានតុលាការអមសាលាដំបូងខេត្តក្រចេះ មានវិធានការយ៉ាងណាវិញ ឬមួយក៏ច្បាប់មានស្តុងដារ២ ភាពមិនប្រក្រតីនៅខេត្តក្រចេះ គឺមន្ត្រី គ្រាប់ល្ពៅ បានឃុមឃិតគ្នា ជាប្រព័ន្ធ ធ្វើបាបប្រជាពលរដ្ឋ ស្លូតត្រង់ ក្នុងគោលបំណង កៀបទាប្រាក់ យ៉ាងគគ្លើន



ពេលប្រជាពលរដ្ឋ ដែលជាម្ចាស់ដីឡើងទៅបំភ្លឺ បែរជាអោយម្ចាស់ដីអោយមកផ្ទះវិញ ថាមិនពាក់ព័ន្ធនិងម្ចាស់ដីទេ សូមស្តាប់សម្លេង......ការចាប់អេសស្កាយកទៅរក្សាទុក ធ្វើអោយបាត់បង់ផ្នែក ហិរញ្ញវត្ថុ តើអ្នកណាជាអ្នកទទួលខុសត្រូវ?



តើលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត ក្រចេះ បានទទួលដឹងលឺរឿងនេះទេ? ពីព្រោះ នៅថ្ងៃកើតហេតុ ម្ចាស់ដីនិង អ្នកបើកអេសស្កា ឃើញកងរាជអាវុធហត្ថម្នាក់ ចូលរួមធ្វើសកម្មភាពក្នុងរឿងនេះដែរ

នេះយោងតាម បទសម្ភាសន៍រវាងអ្នកសារព័ត៌មាន ជាមួយជនរងគ្រោះ ក្នុងនាមជាមន្ត្រី ចេះច្បាប់ អនុវត្តច្បាប់ ចុះបេសកកម្ម តែគ្មាន ឯកសារភ្ជាប់



ប្រជាពលរដ្ឋ ស្នើសុំ ដល់ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ក្រចេះ មេត្តា ជួយអន្តរាគមន៍ ចំពោះរឿងនេះផង 



ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តាចាត់មន្ត្រីជំនាញចុះស៉ើបអង្កេត នៅចំពោះបុគ្គលនិងមន្ត្រីដែល ឃុមឃិតគ្នា ជាប្រព័ន្ធក្នុងការគៀបយកលុយ ពីប្រជាពលរដ្ឋដោយក្តីអនុគ្រោះ៕



ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួង បរិស្ថាន គួរចាត់វិធានការ យ៉ាងណាវិញ ចំពោះមន្ត្រីក្រោមឱវាទ របស់ខ្លួន ដែលមកអនុវត្តច្បាប់ ខុសបច្ចេកទេស រំលោភច្បាប់ភូមិបាល  ជាពិសេសអាជ្ញាធរមូលដ្ឋាន បានធ្វើឯកសារបញ្ជាក់បន្ថែមហើយ នៅតែមិនទទួលស្គាល់

អ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺពីសំណាក់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ៕ដោយតាខ្មៅ០១























No comments