សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញសមត្ថកិច្ចស្រុកថ្មគោលឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសាធារណះបាន០៨នាក់..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


កម្លាំងជំនាញសមត្ថកិច្ចស្រុកថ្មគោលឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសាធារណះបាន០៨នាក់..

..................................................................

ខេត្តបាត់ដំបង៖នៅថ្ងៃចន្ទ ១២កើតខែ បឋមាសាឍឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២១ ម៉ោង១៧:១០នាទី នៅចំណុចលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៍ ,ផ្នែកសណ្តាប់ធ្នាប់  និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន .គោកឃ្មុំ.ជ្រោយស្តៅ ចុះបង្រ្កាប និងឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសាធារណះបានចំនួន០៨នាក់៖

០១.ឈ្មោះ ថា ភ័ក្រ អាយុ១៨ឆ្នាំរស់នៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល

០២.ឈ្មោះ ផល រ៉ៃ ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល

០៣.ឈ្មោះ សន កក្កដា ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល

០៤.ឈ្មោះ ហេង ប៊ុនឡុង ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល

០៥.ឈ្មោះ ធឿន វុទ្ធី ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល

០៦.ឈ្មោះ រ៉ើន សុជាតិ ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល

០៧.ឈ្មោះ រឿត ភារម្យ ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិនិគមក្រៅ  ឃុំជ្រោយស្តៅ ស្រុកថ្មគោល

០៨.ឈ្មោះ ឆន ប៊ុនចាម ភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល

ដកហូតបានសម្ភាររួមាន៖ម៉ូតូចំនួន០៥គ្រឿង យកមកអធិការដ្ឋាននគរបាលស្រុកថ្មគោល ។

ករណីនេះ ជំនាញស្រុក បានធ្វើការអប់រំ និងកិច្ចសន្យាក្រុមក្មេងទំនើងទាំង០៨នាក់  រួចប្រគល់ជូនអាណាព្យាបាល វិញ ដើម្បីអប់រំបន្តនៅលំនៅដ្ឋាន ។

#ដោយលោកអ៊ុំវត្ថាប្រធានព័ត៌ប្រចាំខេត្តបាត់ដំបង!!!







No comments