នគរបាលវរៈព្រំដែនគោកលេខ៨២៣នាំយកថវិកា គ្រឿងឧបភោគបរិភោគចូលរួមក្នុងពិធិបុណ្យសពពលរដ្ឋនៅមូលដ្ឋានស្រុកសំឡូត..
នគរបាលវរៈព្រំដែនគោកលេខ៨២៣នាំយកថវិកា គ្រឿងឧបភោគបរិភោគចូលរួមក្នុងពិធិបុណ្យសពពលរដ្ឋនៅមូលដ្ឋានស្រុកសំឡូត..
...................................................................
ខេត្តបាត់ដំបង៖នៅរសៀលថ្ងៃទី ២១ ខែមិថុនាឆ្នាំ២០២១នាវេលាម៉ោង១៤និង០០នាទីអនុវត្តតាមយោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ មាស មឿន មេបញ្ជាការស្ដីទី នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣បានដឹកនាំកងកម្លាំងនៅក្នុងអង្គភាពទៅចូលរួមក្នុងពិធីបុណ្យសព ប្រជាពលរដ្ឋឈ្មោះ ឯក សំបូរភេទប្រុស អាយុ៧៥ឆ្នាំរស់នៅ ភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដែលលោកទទួលមរណៈភាពដោយរោគាពាធ(លេីសសម្ពាធឈាម)និងកំពុងតម្កល់ធ្វេីបុណ្យក្នុងលំនៅដ្ឋានរបស់សព។
ក្នុងឱកាសចូលរួមនាពិធីនេះលោក បាននាំយកសម្ភារ:គ្រឿងឧបភោគបរិភោគនិងថវិការជូនក្រមគ្រួសារសពរួមមាន៖
-ថវិការចំនួន ២០មុឺនរៀល
-ទឹកបរិសុទ្ធចំនះន១០យួរ
-ត្រីខកំប៉ុងចំនួន០២យួរ
-ទឹកសុីអុីវ ចំនួន០២យួរ
-អង្ករចំនួន០១ការ៉ុងទម្ងន់៥០គីឡូក្រាម៕
No comments