សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្ដមសេនីយ៍ទោ​ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចុះរុះរេី រោងចាំដី​ និងដកបង្គោលចាំដីរបស់ក្រុមមនុស្សមួយក្រុម ដែលបានចូលរំលោភកាន់កាប់ដី ដោយអាណាធិបតេយ្យ..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោកឧត្ដមសេនីយ៍ទោ​ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចុះរុះរេី រោងចាំដី​ និងដកបង្គោលចាំដីរបស់ក្រុមមនុស្សមួយក្រុម ដែលបានចូលរំលោភកាន់កាប់ដី ដោយអាណាធិបតេយ្យ..

...................................................................

ខេត្តកណ្តាល៖ព្រឹកថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣​ ខែមិថុនា​ ឆ្នាំ២០២១​ លោកឧត្ដមសេនីយ៍ទោ​ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំ លោកស្នងការរង លោកនាយការិយាល័យ លោកអធិការ និងមន្រ្តីពាក់ព័ន្ធ ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្របសម្រួលដោះស្រាយ ក្រោមការដឹកនាំដោយឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ និងមានការចូលរួមពី អយ្យការអមសាលាដំបូងខេត្តកណ្ដាល រដ្ឋបាលស្រុកស្អាង-កៀនស្វាយ និងអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តន៍សេចក្ដីជូនដំណឹង​ លេខ៥១២សជណ​ ចុះថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២១​ របស់សាលាខេត្តកណ្ដាល ក្នុងការចុះរុះរេី រោងចាំដី​ និងដកបង្គោលចាំដីរបស់ក្រុមមនុស្សមួយក្រុម ដែលបានចូលរំលោភកាន់កាប់ដី ដោយអាណាធិបតេយ្យ ក្នុងលិខិតលេខ២៣សជណ.ឧស​ ចុះថ្ងៃទី០៦​ ខែមករា ​ឆ្នាំ២០១៧​ របស់ទីស្ដីការគណៈរដ្ឋមន្រ្ដី ស្ថិតនៅភូមិសាស្រ្ដស្រុកកៀនស្វាយ​ ខេត្តកណ្ដាល​។   

តាមការពិនិត្យជាក់ស្ដែងឃេីញថា នៅលេីទីតាំងចំណុចភូមិក្រោម​ ឃុំបន្ទាយដែក​ ស្រុកកៀនស្វាយ មានដូចជា៖

-រោងចាំដីធំ ចំនួន១១រោង

-រោងបហា(តូច) ចំនួន១៥រោង

-ដំណាំចេក​ ស្វាយ​ ចំនួនប្រមាណ២៥០ដេីម

-ដំឡូងឈេីចំនួនប្រមាណ១០០គុម្ព

-អណ្ដូងស្នប់០១អណ្ដូង

-អំពូលសូឡាចំនួន១៣ដេីម

-របងឈេីប្រមាណ១០០ម៉ែត្រ។

-បង្គោលបោះព្រំដីប្រមាណ១២០០បង្គោលពេលចុះដល់ទីតាំងបានឃេីញក្រុមប្រជាជនប្រមាណ៦០នាក់ ហេីយក៏បាននាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនបន្ទាប់ពីគណៈកម្មការធ្វេីការណែនាំ។ 

ក្រុមការងារបានចុះអនុវត្តន៍រុះរេីសរោងចាំដីដោយប្រេីប្រាស់​៖ 

​-អេស្កាវ៉ាទ័រ០១គ្រឿង

-គោយន្ដច្នៃចំនួន០២គ្រឿង

-ត្រាក់ទ័រចំនួន០២គ្រឿង

-ប្រជាការពារចំនួន៥០នាក់

ក្នុងនោះមានក្រុមប្រជាពលរដ្ឋបានស្ម័គ្រចិត្តរុះរេីរោងដោយខ្លួនឯងចំនួន០៥រោង។ 

ជារួមការចុះអនុវត្តន៍សេចក្តីជូនដំណឹងនេះ ពុំមានការតវ៉ាអ្វីគួរអោយកត់សម្គាល់នោះទេ។

ក្រុមការងារបានរុះរោងលេីដីដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់រួចរាល់ ចំនួន២១ម្ចាស់កម្មសិទ្ធិ ហើយបានឲ្យម្ចាស់ដី ដែលបានចូលរួមទាំង២១នាក់ ត្រូវការពារថែរក្សាគ្រប់គ្រងដីរបស់ខ្លួ​នចាប់ពីពេលនេះទៅ៕ដោយរស្មីក្រុងតាខ្មៅ




















No comments