សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ថៅកែអាងទឹកស្រែប្រាំងម្នាក់មានដីរាប់រយហិចតាហើយនៅតែមិនស្កប់ លួចឈូសឆាយដីព្រៃលិចទឹកបន្ថែមទៀត.

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ថៅកែអាងទឹកស្រែប្រាំងម្នាក់មានដីរាប់រយហិចតាហើយនៅតែមិនស្កប់ លួចឈូសឆាយដីព្រៃលិចទឹកបន្ថែមទៀត.

...................................................................

ខេត្តកំពង់ធំ៖ស្រុកស្ទោង.នៅរសៀលថ្ងៃទី០២ខែមិថុនាឆ្មាំ២០២១ ត្រាក់ទ័រចំនួនពីរគ្រឿងបានធ្វើសកម្មភាពភ្ជួរស្រែនៅក្នុងអាងទឹកផងនិងលួចឈូសឆាយដីព្រៃលិចទឹកពង្រិកបន្ថែមផង សកម្មភាពនេះមានជាយូរមកហើយសម្រាប់ទង្វើថោកែអាងទឹកស្រែប្រាំងចិត្តលោភលន់ មួយចំនួន ដែលហ៊ានប្រថុយជាមួយនឹងផ្លូវច្បាប់ហាមឃាត់មិនឲ្យមានការប៉ះពាល់ព្រៃលិចទឹកដែលទុកឲ្យមច្ឆាជាតិពងកូនបន្តពូជនោះ


ជាក់ស្ដែងដូចជាថៅកែអាងទឹកស្រែប្រាំងម្នាក់ដែលមានឈ្មោះលោកញឹក រិទ្ធ ហៅពៅ ជាមន្ត្រីរាជការមួយរូបរស់នៅស្រុកសូនិគមខេត្តសៀមរាប ដែលមកអាស្រ័យផលស្រែប្រាំងនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ មានផ្ទៃដីរាប់រយហិតាក៏មិនស្ងប់ចិត្តដែរបែជាទៅលួចឈូសឆាយពង្រិកផ្ទៃដីព្រៃលិចទឹកបន្ថែមទៀត ជាក់ស្តែងកាលពីថ្ងៃទី 31 ខែឧសភាឆ្នាំ 2021 វេលាម៉ោង 2:30នាទីអ្នកសារព័ត៌មានយើងបានបង្ហោះត្រូនចាប់យករូបភាពពីលើឃើញត្រាក់ទ័រចំនួន 2 គ្រឿងរបស់លោកញឹកសារិទ្ធហៅពៅកំពុងតែភ្ជួរស្រែនិងលួចឈូសឆាយបន្ត


បងប្អូនប្រជាពរដ្ឋបានផ្ដល់ព័ត៌មានមកថាសព្វថ្ងៃនេះមានឈ្មួញស្រែប្រាំងមួយចំនួនកំពុងតែប្រើប្រាសកម្លាំងកម្មករឲ្យលួចកាប់ត្រួសត្រាយដីព្រៃលិចទឹករួចហើយយកគ្រឿងចក្រទៅភ្ជួរព្រួសស្រូវតែម្ដង បងប្អូនប្រជាពលរដ្ឋបានរិះគន់បន្តទៀតថាព្រៃលិចទឹកសព្វថ្ងៃនេះស្ទើរតែរលាយទៅដល់មាត់ទន្លេសាបទៅហើយសម្រាប់ដែលឈ្មួញលួចកាប់ទន្ទ្រានយកដីព្រៃលិចទឹកសម្រាប់ត្រីពងកូនបន្តពូជធ្វើជាដីកម្មសិទ្ធិរបស់ខ្លួន បងប្អូនប្រជាពលរដ្ឋបាននិយាយតៗគ្នាថាបើគ្មានការអន្តរាគមន៍ពីថ្នាក់ក្រសួងពាក់ព័ន្ធមកទេគឺអ្នកមូលដ្ឋានអាចនឹងឃុបឃិតគ្នាជាប្រព័ន្ធបន្តបំផ្លាញព្រៃលិចទឹកជាបន្តបន្ទាប់

ចំណែកលោកញឹកសារិទ្ទហៅពៅវិញអ្នកសារព័ត៌មានយើងបានទូរស័ព្ទសុំបទសម្ភាសន៍ពាក់ព័ន្ធករណីខាងលើក៏ប៉ុន្តែគួរឲ្យសោកស្ដាយតេចូលជាច្រើនដងលោកមិនលើកទូរស័ព្ទសោះ។





No comments