សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកមេឃុំ កំពង់ចាមស្រុកសំបូរ ប្រតិកម្ម លោកឌុច ដាណែតមេការក្រុមហ៊ុន វគ្គ២......

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោកមេឃុំ កំពង់ចាមស្រុកសំបូរ ប្រតិកម្ម លោកឌុច ដាណែតមេការក្រុមហ៊ុន វគ្គ២......

...................................................................

ខេត្តក្រចេះ ថ្ងៃទី០២.០៦.២០២១ បែកធ្លាយ ពីម្ចាស់ដីនៅចំនុច ភូមិអាជេន ឃុំកំពង់ចាម ស្រុក សំបូរខេត្ត ក្រចេះ មានករណី មេការ ក្រុមហ៊ុន ស៉ីន បាយអុកទិច លោក ឌុច ដាណែត បានប្រើល្បិចធ្វើស៊ី គ្រឿងចក្រនិងចោទប្រកាន់ ម្ចាស់អេស្ការ ឈ្មោះលោក

វ៉ែត វ័ន ថាបានឈូសឆាយលើដីព្រៃរបស់ក្រុមហ៊ុន  តាមពិតដីរបស់ប្រជាពលរដ្ឋដែលទិញតគ្នា  ជាពិសេសលោក .ឈិត ណនមេឃុំកំពង់ចាមស្រុក សំបូរខេត្ត ក្រចេះ  ជាសាក្សីសំខាន់ និងមានឯកសារភ្ជាប់



តាមការរៀបរាប់របស់ម្ចាស់ដីប្តីប្រពន្ធ២នាក់មានឈ្មោះអ៊ុក នឿរ ភេទប្រុស៥១ឆ្នាំរសនៅចំនុតដុតជ្រូកភូមិអាជេនឃុំកំពង់ចាមស្រុកសំបូរខេត្តក្រចេះប្រពន្ធឈ្មោះ មុឺង គឹមយឺន ភេទស្រីអាយុ៤០ឆ្នាំរស់នៅភូមិខាងលើបានបញ្ជាក់ ប្រាប់ក្រុមការងារអ្នកសារព័ត៌មានយើងថា ដីរបស់គាត់នៅចំនុចកើតហេតុខាងលើ គាត់បានទិញតគ្នាជាយូរមកហើយ ហើយដោយសារព្រៃដុះស្តុកខ្លាំង មិនអាចដាំដុះបាន បើគាត់ប្រើចប កាំបិតកាប់ឆ្កាមិនដឹងពេលណានិងរួច ក្រោយមកគាត់ទាំងពីរបានស្គាល់ម្ចាស់ អេស្ការ គាត់ក៏សុំអោយមកជួយឈូសឆាយវ៉ៃព្រៃសិន រឿងប្រាក់ឈ្នួលសូមជំពាក់១រយ:ពេល 



យោងការរ៉ាប់អានគ្នាលោក.វ៉ែត វ័ន   ម្ចាស់អេស្ការក៏សម្រេចចិត្ត យកគ្រឿងចក្រមកជួយ តែមុនពេលគាត់យកគ្រឿងចក្រមក គាត់បានទំនាក់ទំនងទៅ លោក.ឈិតណន.មេឃុំ កំពង់ចាម ដើម្បីសាកសួរព័ត៌មានពីភូមិសាស្រ្តនៅចំនុចកើតហេតុខាងលើ ពិតជារបស់កម្មសិទ្ធិរបស់ប្រជាពលរដ្ឋ



សូមបញ្ជាក់ផងដែរថាដីរបស់ក្រុមហ៊ុនគឺនៅខាងកើតផ្លូវ មានដាំដើមកាស្យាចំណែកដីដែលកាត់ឈ្វៀលគឺនៅខាងលិចផ្លូវ ចិត្តសាស្ត្រធ្វើស៊ីរបស់មេការក្រុមហ៊ុន តើលោក សាន្ត សុខហ៊ាងអគ្គនាយកក្រុមហ៊ុន ស៉ីន បាយអុកទិច បានដឹងដែលឬទេ? 


យោងតាមបទសម្ភាសន៍រវាងក្រុមការងារអ្នកសារព័ត៌មានព័ត៌មានយើងជាមួយនិងលោកមេឃុំ លោកបានបញ្ជាក់ថា ដីដែលនៅចំនុចកើតហេតុលើ គឺបានកាត់ឈ្វៀលទៅអោយប្រជាពលរដ្ឋរួចហើយ

លោកមេឃុំបានបន្តទៀតថា ថ្ងៃដែលមេការក្រុមហ៊ុនប្រើកំលាំង ដកហូតអេស្ការ គឺមិនសមហេតុផលនោះទេ ក្នុងនាមគាត់ជាអាជ្ញាធរមូលដ្ឋាន គួរតែជូនដឹងមកដល់គាត់ ជាមុនពីព្រោះគាត់ជាមេឃុំ តាំងតែពីដើមមកមិនមានការផ្លាស់ប្តូរ



ប្រជាពលរដ្ឋសូមណូមពរដល់ឯក ឧត្តម.វ៉ា ថន អភិបាលខេត្តក្រចេះមេត្តាជួយធ្វើ អន្តរាគមន៍ចំពោះបុគ្គលមួយចំនួន ឆក់ឱកាស ឃុំឃិតគ្នាជាប្រព័ន្ធ ដើម្បីធ្វើបាប ប្រជាពលរដ្ឋស្លូតត្រង់ដោយក្តីអនុគ្រោះ

ក្រុមការងារអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីសំណាក់ លោកអគ្គនាយកក្រុមហ៊ុនបានទេ ដោយសារពុំមានលេខទូរស័ព្ទក្នុងការទំនាក់ទំនង យ៉ាងណាមិញក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺពីសំណាក់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ៕








No comments