ហ៊ុយៗមេការក្រុមហ៊ុន ស៉ីន បាយអុកទិច ខូអិលធីឌី មានសមត្ថភាពខ្ពស់ ជាងអាជ្ញាធរ ដែនដី វគ្គ១
ហ៊ុយៗមេការក្រុមហ៊ុន ស៉ីន បាយអុកទិច ខូអិលធីឌី មានសមត្ថភាពខ្ពស់ ជាងអាជ្ញាធរ ដែនដី វគ្គ១
......................................................................
ខេត្តក្រចេះ៖នៅថ្ងៃទី០១.០៦.២០២១ បែកធ្លាយ ពីម្ចាស់ដីនៅចំនុច ភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ មានករណី មេការ ក្រុមហ៊ុន សីន បាយអុកទិច លោក ឌុច ដាណែត បានប្រើកំលាំង ដកហូតគ្រឿងចក្រនិងចោទប្រកាន់ ម្ចាស់អេស្ការ ឈ្មោះលោក
វ៉ែត វ័ន ថាបានឈូសឆាយលើដីព្រៃរបស់ក្រុមហ៊ុន ដោយ មិនមានដីការឬធ្វើការជូនដំណឹង ទៅអាជ្ញាធរដែនដី ជាពិសេសលោក .ឈិត ណន មេឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ សូម្បីតែបន្តិច
តាមការរៀបរាប់របស់ម្ចាស់ដីប្តីប្រពន្ធ២នាក់មានឈ្មោះ អ៊ុក នឿរ ភេទប្រុស៥១ឆ្នាំរស់នៅចំនុចដុតជ្រូកភូមិអាជេនឃុំកំពង់ចាមស្រុកសំបូរខេត្តក្រចេះប្រពន្ធឈ្មោះ មុឺង គឹម យឿន ភេទស្រីអាយុ៤០ឆ្នាំរស់នៅភូមិខាងលើបានបញ្ជាក់ ប្រាប់ក្រុមការងារអ្នកសារព័ត៌មានយើងថា ដីរបស់គាត់នៅចំនុចកើតហេតុខាងលើ គាត់បានទិញតគ្នាជាយូរមកហើយ ហើយដោយសារព្រៃដុះស្តុកខ្លាំង មិនអាចដាំដុះបាន បើគាត់ប្រើ ចប កាំបិតកាប់ឆ្កាមិនដឹងពេលណានិងរួច ក្រោយមកគាត់ទាំងពីរបានស្គាល់ម្ចាស់ អេស្ការ គាត់ក៏សុំអោយមកជួយឈូសឆាយវ៉ៃព្រៃសិន រឿងប្រាក់ឈ្នួលសូមជំពាក់១រយ:ពេល
យោងការរ៉ាប់អានគ្នាលោក.វ៉ែត វ័ន ម្ចាស់អេស្ការក៏សម្រេចចិត្ត យកគ្រឿងចក្រមកជួយ តែមិនពេលគាត់យកគ្រឿងចក្រមក គាត់បានទំនាក់ទំនងទៅ លោក.ឈិត ណន.មេឃុំ កំពង់ចាម ដើម្បីសាកសួរព័ត៌មានពីភូមិសាស្រ្តនៅចំនុចកើតហេតុខាងលើ
យោងតាមបទសម្ភាសន៍រវាងក្រុមការងារអ្នកសារព័ត៌មានព័ត៌មានយើងជាមួយនិងលោកមេឃុំ លោកបានបញ្ជាក់ថា ដីដែលនៅចំនុចកើតហេតុលើ គឺបានកាត់ឈ្វៀលទៅអោយប្រជាពលរដ្ឋរួចហើយ
លោកមេឃុំបានបន្តទៀតថា ថ្ងៃដែលមេការក្រុមហ៊ុនប្រើកំលាំង ដកហូតអេស្ការ គឺមិនសមហេតុផលនោះទេ ក្នុងនាមគាត់ជាអាជ្ញាធរមូលដ្ឋាន គួរតែជូនដឹងមកដល់គាត់ ជាមុនពីព្រោះគាត់ជាមេឃុំ តាំងតែពីដើមមកមិនមានការផ្លាស់ប្តូរ។
ក្រុមការងារអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីសំណាក់ លោកនាយកក្រុមហ៊ុនបានទេ ដោយសារពុំមានលេខទូរស័ព្ទក្នុងការទំនាក់ទំនង យ៉ាងណាមិញក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺពីសំណាក់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ៕ដោយតាខ្មៅ០១
No comments