សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកចៅសង្កាត់ព្រែកថ្មីបន្តចុះចែកស្បៀងជូនប្រជាពលរដ្ឋចំនួន៥៥គ្រួសារក្នុងភូមិចំពុះក្អែក ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត.

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោកចៅសង្កាត់ព្រែកថ្មីបន្តចុះចែកស្បៀងជូនប្រជាពលរដ្ឋចំនួន៥៥គ្រួសារក្នុងភូមិចំពុះក្អែក ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត.

..............................................................



ភ្នំពេញ៖នារសៀលថ្ងៃពុធទី០៧ខែ ឧសភា ឆ្នាំ២០២១ លោក លីវ វណ្ណថេង សង្កាត់ព្រែកថ្មីបានបន្ត ចុះចែកស្បៀងជូនប្រជាពលរដ្ឋចំនួន៥៥គ្រួសារដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ទិតប្រគល់ជូនតាមរយះឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញហើយបានប្រគល់អោយរដ្ឋបាលសាលាខណ្ឌច្បារអំពៅក្រោមការដឹកនាំរបស់លោក ចេង មុន្នី រ៉ា អភិបាលខណ្ឌ ដោយមានការចូលរួមពីក្រុមក្រុមប្រឹក្សាសង្កាត់នឹងចៅសង្កាត់រង កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់នឹងលោកមេភូមិ



អំណោយដ៏ថ្លៃថ្លាសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ទិត ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរស់នៅក្នុងភូមិព្រែកថ្មី១ចំនួន៣៧គ្រួសាររស់នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


អំណោយក្នុងមួយគ្រួសារទទួលបាន៖

.អង្ក០១បេ២៥គីឡូក្រាម

.មីជាតិ០១កេះ.

.ទឹកត្រី០១យួរ



លោកចៅសង្កាត់ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល​ ជាពិសេស​​​អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់​ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ "៣ការពារ​ ៣កុំ"​ ដេីម្បីបង្ការ​ ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ក្នុងសង្កាត់ព្រែកថ្មី។#ដោយរស្មីក្រុងតាខ្មៅ!!!!!














No comments