លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជេីញចុះពិនិត្យមេីលសណ្ដាប់ធ្នាប់ របៀបរៀបរយនៃការលក់ដូររបស់បងប្អូនអាជីវករនៅផ្សារ«ហនុមាន»..
លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជេីញចុះពិនិត្យមេីលសណ្ដាប់ធ្នាប់ របៀបរៀបរយនៃការលក់ដូររបស់បងប្អូនអាជីវករនៅផ្សារ«ហនុមាន»..
....................................................................
ខេត្តកណ្តាល៖ក្រោយពីបានបេីកឲ្យដំណេីរការលក់ដូរឡេីងវិញផ្សារហនុមានស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្ររួចមក នាព្រឹកថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ស្រុក បានអញ្ជេីញចុះពិនិត្យមេីលសណ្ដាប់ធ្នាប់ របៀបរៀបរយនៃការលក់ដូររបស់បងប្អូនអាជីវករនៅផ្សារ«ហនុមាន»ឃុំអរិយក្សត្រ ព្រមទាំងបានប្រគល់ឆ័ត្រធំដល់ម្ចាស់គ្រប់គ្រង់ផ្សារ ទុកសម្រាប់ ចែកជូនដល់បងប្អូនអាជីវករលក់ដូរនៅទីនោះផងដែរ ។
លោកអភិបាលស្រុក ក៏បានអំពាវនាវដល់បងប្អូនអាជីវករសូមឲ្យរក្សាគម្លាតពីគ្នា និងបង្កើតក្រុមការងារចុះមេីលសណ្ដាប់ធ្នាប់ របៀបរៀបរយឡើងវីញ ដេីម្បីរក្សាបាននូវការទប់ស្កាត់កាឆ្លងរាលដាលជម្ងឺកូវីដ-១៩ ព្រមទាំងបានអប់រំណែនាំពួកគាត់ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា "៣ការពារ ៣កុំ" ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩។ដោយតាខ្មៅ
No comments