សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

តើលោក ឈុន ម៉ៅ ទទួលបន្ទុកគ្រប់គ្រងតំបន់១នៅចំនុច អូរបីជាន់ មានចំណាត់ការយ៉ាងណាជាមួយនាយឈ្មួញដ៏ល្បីម្នាក់លួចបង្កប់ចេញជ្រូកខុសច្បាប់...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍




...............................................................

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ តើលោក ឈុន ម៉ៅ ទទួលបន្ទុកគ្រប់គ្រងតំបន់១នៅចំនុច អូរបីជាន់ មានចំណាត់ការយ៉ាងណាជាមួយសាសម្លេងបែកធ្លាយពីនាយឈ្មួញដ៏ល្បីម្នាក់លួចបង្កប់ចេញជ្រូកខុសច្បាប់ក្នុងករណីបែកធ្លាយសម្លេង របស់លោក តែ គឹមឡុង នាយឈ្មួញទិញជ្រូកស្របច្បាប់ខ្លះ ដើម្បីបិទបាំងនៃលំហូរសត្វជ្រូកមកពីប្រទេសថៃ ខុសច្បាប់   តាមច្រករបៀងនៃក្រវ៉ាត់ព្រំដែន កម្ពុជា ថៃ អូរបីជាន់និងច្រក របៀងផ្សេងៗ



លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ តើមានប្រតិកម្មដែរឬទេ? ឬបានលាភសក្ការៈ ខ្លះហើយមើលទៅ បានជាជ្រូកចេញមកពីប្រទេសថៃនៅតែមានសភាពស្ងៀមស្ងាត់ ?ឬក៏ច្បាប់មានស្តង់ដារពីរ ?



យោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅភូមិ អូរបីជាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងថា ពិតជាមានករណីចេញជ្រូកតាមច្រករបៀង ដោយពិតប្រាកដ  ការដឹកជញ្ជូនជ្រូក ចាក់ឡាត់ ជាយុទ្ធសាស្ត្រនៃក្រឡាអុកក្នុងការបំភ័នភ្នែក  ហើយសារសម្លេងដែលលោក តែគឹមឡុងបែកធ្លាយ ធ្លាប់រកស៊ីបទល្មើសតាមច្រកនេះដែរ  បានជាដឹងច្បាស់ម្ល៉េះ?



លោក ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ ទទួលបន្ទុកគ្រប់គ្រងតំបន់១នៅចំនុច អូរបីជាន់ មានចំណាត់ការយ៉ាងណាវិញ ចំពោះពាក្យសម្តី បែកធ្លាយរបស់លោក តែគឹមឡុង ធ្វើអោយ ប៉ះពាល់ កិត្តិយសរបស់លោកយ៉ាងធ្ងន់ធ្ងរ

ក្រុមការងារអ្នកសារព័ត៌មានយើងរងចាំការឆ្លើយ បំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ។

ដោយ តាខ្មៅ











No comments