លោក កន សុខកាយ អភិបាលស្រុក និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ បានដឹកនាំក្រុមការងារគណះកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ថ្នាក់ស្រុក ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន០៩ នាក់ ដែលបានធ្វេីចត្តាឡីស័កគ្រប់រយៈពេល១៤ថ្ងៃ..
លោក កន សុខកាយ អភិបាលស្រុក និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ បានដឹកនាំក្រុមការងារគណះកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ថ្នាក់ស្រុក ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន០៩ នាក់ ស្រី ០៥នាក់ដែលបានធ្វេីចត្តាឡីស័កគ្រប់រយៈពេល១៤ថ្ងៃ..
..............................................................
ខេត្តកណ្តាល៖នៅថ្ងៃ សុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ លោក កន សុខកាយ អភិបាលស្រុក និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ បានដឹកនាំក្រុមការងារគណះកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ថ្នាក់ស្រុក ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន០៩ នាក់ ស្រី ០៥នាក់ដែលបានធ្វេីចត្តាឡីស័កគ្រប់រយៈពេល១៤ថ្ងៃ ដោយទទួលបានលទ្ធផលសំណាកអវិជ្ជមានចំនួន០២លេីក និងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ។
លោកអភិបាលស្រុក ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្ដាល ក៏ដូចជា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងសប្បុរសជននានាមកចែកជូនប្រជាពលរដ្ឋក្នុង០១ គ្រួសារៗទទួលបាន: អង្ករ មី ទឹកត្រី ទឹកសុីអុីវ ត្រីខ ម៉ាស់ និងថវិកា១០ម៉ឺនរៀល។
No comments