សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក​ កន​ សុខកាយ​ អភិបាល​ នៃគណៈអភិបាល​ស្រុកល្វាឯម បានអញ្ជើញដឹកនាំក្រុមការងារគណះកម្មការ ចុះពិនិត្យមេីលសណ្ដាប់ធ្នាប់​ របៀបរៀបរយ​នៃការលក់ដូររបស់បងប្អូនអាជីវករនៅផ្សារចំនួនពីរ..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោក​ កន​ សុខកាយ​ អភិបាល​ នៃគណៈអភិបាល​ស្រុកល្វាឯម បានដឹកនាំក្រុមការងារ​គណះកម្មការ​ អញ្ជេីញចុះពិនិត្យមេីលសណ្ដាប់ធ្នាប់​ របៀបរៀបរយ​នៃការលក់ដូររបស់បងប្អូនអាជីវករនៅផ្សារចំនួនពីរ..

..................................................................

ខេត្តកណ្តាល៖នៅព្រឹក​ថ្ងៃសុក្រ ៤រោច​ ខែ​ពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា​​ ឆ្នាំ​២០២១​  លោក​ កន​ សុខកាយ​ អភិបាល​ នៃគណៈអភិបាល​ស្រុក​ល្វាឯម​  និងជាប្រធានគណៈកម្មាការប្រយុ​ទ្ធប្រឆាំងជំងឺកូវីដ១៩​ ថ្នាក់ស្រុក​ បានដឹកនាំក្រុមការងារ​គណះកម្មការ​ អញ្ជេីញចុះពិនិត្យមេីលសណ្ដាប់ធ្នាប់​ របៀបរៀបរយ​នៃការលក់ដូររបស់បងប្អូនអាជីវករនៅផ្សារចំនួនពីរ៖ ផ្សារកោះរះ និង ផ្សារទឹកឃ្លាំង ព្រមទាំងបានចែកម៉ាស​ និងឆ័ត្រធំមួយចំនួន​ជូនដល់បងប្អូនអាជីវករលក់ដូរផងដែរ អមដំណើរដោយលោកវរសេនីយ៍ឯកហេង សុផល អធិការស្រុកល្វាឯម។ 



លោកអភិបាលស្រុក​ ក៏បានណែនាំដល់បងប្អូនអាជីវករលក់ដូទាំងអស់ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល​ ជាពិសេស​អនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់របស់​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​​ "៣ការពារ​ ៣កុំ​" ដើម្បីបង្ការ​ ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩។



























No comments