លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំ ការអនុវត្តតាមស្មារតីអនុក្រឹត្រលេខ៥៧ និងសេចក្តីសម្រេចលេខ៥៤ស្តីពីការបន្តបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ,,,
លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំ ការអនុវត្តតាមស្មារតីអនុក្រឹត្រលេខ៥៧ និងសេចក្តីសម្រេចលេខ៥៤ ស្តីពីការបន្តបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ
...................................................................
ខេត្តកណ្តាល៖នៅរសៀលថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ថ្នាក់ស្រុក រួមរួមជាមួយលោកលោកស្រីអភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុក លោកមេបញ្ជាការកងកម្លាំទាំងបី លោកលោកស្រី ប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកស្រុកបានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំ ការអនុវត្តតាមស្មារតីអនុក្រឹត្រលេខ៥៧ និងសេចក្តីសម្រេចលេខ៥៤ស្តីពីការបន្តបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងពិភាក្សាដើម្បីកំណត់ទីតាំងណាជាតំបន់ក្រហម តំបន់លឿងទុំ និងលឿង និងការងារចាំប៉ាច់មួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានខេត្តកណ្តាល តាមប្រព័ន្ធ Video Conference (Zoom Meeting) ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណះអភិបាលខេត្តកណ្តាល។ដោយតាខ្មៅ០១
No comments