សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក លីវ វណ្ណថេង សង្កាត់ព្រែកថ្មីបានបន្តនាំយកនូវអំណោយដ៏ថ្លៃថ្លាសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣១គ្រួសារ...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោក លីវ វណ្ណថេង សង្កាត់ព្រែកថ្មីបានបន្តនាំយកនូវអំណោយដ៏ថ្លៃថ្លាសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣១គ្រួសារ...

...............................................................

ភ្នំពេញ៖នៅរសៀលថ្ងៃអាទិត្យទី២៥ខែមេសាឆ្នាំ២០២១ លោក លីវ វណ្ណថេង សង្កាត់ព្រែកថ្មីបានបន្តនាំយកនូវអំណោយដ៏ថ្លៃថ្លាសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣១គ្រួសាររស់នៅភូមិកោះក្របីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។



ក្រោមការដឹកនាំនឹងយកចិត្តទុកដាក់ពីលោក ចេង មន្នីរ៉ាអភិបាលខណ្ឌច្បារអំពៅ ដោយមានការចូលរួមពីសំណាក់លោកមេភូមិនិងគណៈបញ្ជាការឯកភាពសង្កាត់ព្រែកថ្មី។



អំណោយក្នុងមួយគ្រួសារទទួលបាន៖

.អង្ក១បេ២៥គីឡូក្រាម

.មី១កេះ.

.ត្រីខ១យួ(សរុប៖អង្ករ៧៧៥ក្រាម.មី៣១កេះ.ត្រីខ៣១យួ)



ជានិច្ចការលោកចៅសង្កាត់លោកតែងតែខិតខំប្រឹងប្រែងនឹងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីទាំងមូលមិនថាក្នុងស្ថានភាពណាទេលោកតែងតែគិតគូជានិច្ច។



លោកចៅសង្កាត់ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល​ ជាពិសេស​​​អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់​ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ "៣ការពារ​ ៣កុំ"​ ដេីម្បីបង្ការ​ ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ក្នុងសង្កាត់ព្រែកថ្មី​។



ជាចុងក្រោយលោកចៅសង្កាត់សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅដូចសង្កាត់ព្រែកថ្មីផ្ទាល់តែម្តងសូមមេត្តាចូលរួមការពារនិងទប់ស្កាត់ពីជំងឺ covid-19 ធ្វើការសម្អាតនិងលាងដៃឲ្យបានគ្រប់ពេល វេលាហើយបើគ្មានការចាំបាច់សូមមេត្តាកុំចេញក្រៅជាដាច់ខាត។

ដោយតាខ្មៅ០១













No comments