លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯមអញ្ជើញអមដំណើរឯកឧត្តម នុត ពុធដារ៉ា អភិបាលរង ខេត្តកណ្តាល អញ្ជេីញចុះពិនិត្យការចាក់វ៉ាស់សាំងនៅមន្ទីរពេទ្យបង្អែកស្រុកល្វាឯម..
លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯមអមដំណើរឯកឧត្តម នុត ពុធដារ៉ា អភិបាលរង ខេត្តកណ្តាល អញ្ជេីញចុះពិនិត្យការចាក់វ៉ាស់សាំងនៅមន្ទីរពេទ្យបង្អែកស្រុកល្វាឯម..
...........................................................
ខេត្តកណ្តាលនៅព្រឹកថ្ងៃអាទិត្យ១៤កើតខែពិសាខឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរង នៃគណ:អភិបាលខេត្តកណ្តាល អមដំណើរដោយលោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯមនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ស្រុកល្វាឯម។
និងមានការចូលរួមពីលោក វរៈសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯមលោកមេបញ្ជាការផ្នែកសឹករងស្រុក កងរាជអាវុធហត្ថស្រុក.អញ្ជេីញចុះពិនិត្យការចាក់វ៉ាស់សាំងនៅមន្ទីរពេទ្យបង្អែកស្រុកល្វាឯម ពិនិត្យណ្ឌលចត្តាឡី ស័កពាមឧកញ៉ាអុង និងចុះពិនិត្យផ្សារកោះរះ។
លោកអភិបាលរងខេត្ត ក៏បានណែនាំដល់បងប្អូនអាជីវករទាំងអស់ ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា "៣ការពារ ៣កុំ" ដេីម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ក្នុងស្រុកល្វាឯម។
No comments