សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក​ កន​ សុខកាយ​ អភិបាលស្រុក​ល្វាឯម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩​ អញ្ជើញជួបសំណេះ​សំណាល​ជាមួយបងប្អូនប្រជាពលរដ្ឋចំនួន០៧នាក់​ ដែលបានធ្វេីចត្តាឡីស័កគ្រប់រយៈពេល១៤ថ្ងៃ​...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោក​ កន​ សុខកាយ​ អភិបាលស្រុក​ល្វាឯម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩​ អញ្ជើញជួបសំណេះ​សំណាល​ជាមួយបងប្អូនប្រជាពលរដ្ឋចំនួន០៧នាក់​ ដែលបានធ្វេីចត្តាឡីស័កគ្រប់រយៈពេល១៤ថ្ងៃ​

............................................................................

ខេត្តកណ្ដាល៖រសៀលថ្ងៃសៅរ៍ ១៣កេីត​​​ ខែ​ពិសាខ​ ឆ្នាំឆ្លូវ​​ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤​ ខែមេសា​​ ឆ្នាំ​២០២១ ​លោក​ កន​ សុខកាយ​ អភិបាលស្រុក​ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩​ ស្រុក អមដំណេីរដោយលោក​អភិបាលរងស្រុក​ បានជួបសំណេះ​សំណាល​ជាមួយបងប្អូនប្រជាពលរដ្ឋចំនួន០៧នាក់​ ដែលបានធ្វេីចត្តាឡីស័កគ្រប់រយៈពេល១៤ថ្ងៃ​ ដោយទទួល​បានលទ្ធផលសំណាកអវិជ្ជមានចំនួន០២លេីក​ និងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ។ 



ក្នុងឱកាសនោះលោកអភិបាលស្រុក​ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ អគ្គបណ្ឌិត​សភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្ដាល​ ក៏ដូចជា​ ឯកឧត្តម​ គង់​ សោភ័ណ្ឌ​ អភិបាល​ នៃគណៈអភិបាលខេត្តកណ្តាល​ ព្រមទាំងសប្បុរសជន​នានាមកចែកជូនប្រជាពលរដ្ឋក្នុង០១គ្រួសារ​ទទួលបាន​:



-​អង្ករ​,​ 

-មី,​ 

-ទឹកត្រី-ទឹកស៉ីអ៉ីវ,​ 

-ត្រីខ,​ 

-ម៉ាស់ 

-និងថវិកា១០ម៉ឺន​រៀល។



ជាចុងក្រោយលោកអភិបាលស្រុកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមបន្តការពារដើម្បីទប់ស្កាត់ពីជំងឺកូវីដ 19 កំពុងតែរុសរាលដាលនិងធ្វើអនាម័យឲ្យបានស្អាតគ្រប់ពេលវេលាហាមចេញក្រៅបើមិនមានការចាំបាច់។(ដោយតាខ្មៅ០១)









No comments