សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បែកធ្លាយល្បីថា!!! លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ផ្កើននិង អនុសាសន៍របស់សម្តេច ហ៊ាននាំកូនចៅផឹកស៉ីនៅក្នុងបរិវេនមន្ទីរសុខាភិបាលក្នុងថ្ងៃចូលឆ្នាំ..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


បែកធ្លាយល្បីថា!!! លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ផ្កើននិង អនុសាសន៍របស់សម្តេច ហ៊ាននាំកូនចៅផឹកស៉ីនៅក្នុងបរិវេនមន្ទីរសុខាភិបាលក្នុងថ្ងៃចូលឆ្នាំ..

...................................................................

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី២៤ខែមេសាឆ្នាំ២០២១ បែកធ្លាយល្បីខ្លាំងថា លោកឡេច័ន្ទសង្វាតប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ មកជួយប្រចាំការ ខ្វះអ្នកកំដរ  ហេងវិញចេះទិញមកស្តុក នៅមន្ទីរបានមុន តែបើបិទមិនឲ្យលក់ទឹកកក ប្រហែលពិបាកផឹកបន្តិច ។ លោកប្រធានមន្ទីររូបនេះ នាំកូនចៅផឹកស៉ីនៅក្នុងបរិវេនមន្ទីរសុខាភិបាលក្នុងថ្ងៃចូលឆ្នាំ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ មានមន្ត្រីសុខាភិបាលនិងបុគ្គលិកពេទ្យ ជាច្រើននាក់បាននាំគ្នាផឹកសុីនៅក្នុងបរិវេនមន្ទីរសុខាបាលខេត្តបន្ទាយមានជ័យយ៉ាងសប្បាយអើងកង ក្រុមមន្ត្រី១ក្តាប់តូច ហ៊ាន ប្រឆាំងនិងសេចក្តីជូនដំណឹង របស់រាជរដ្ឋាភិបាល..  



ដោយឡែកយើងសង្កេតឃើញថាលោក ឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ កំពុងតែ ផ្គើននិងអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលបានជួបជុំគ្នាផឹកស៊ី ជាមួយបុគ្គលិកពេទ្យនិងកូនចៅក្រោមឱវាទ ជាច្រើននៅក្នុង បរិវេណ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យសប្បាយអើងកង ជាក់ស្ដែងដូចឃើញ នៅក្នុងរូបភាពនេះ ស្រាប់ ប្រជាពលរដ្ឋ កំពុងរងចាំមើលថាតើក្រសួងសុខាភិបាល គួរចាត់វិធានការយ៉ាងណា ? ឬក៏ច្បាប់មានស្តង់ដាពីរ? 

ចាប់វាយខ្នោះអនុប្រធានសេនាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ផ្កាយពីរម្នាក់ និងបក្ខពួក២នាក់ទៀត ដោយសារបង្កើតកម្មវិធី ផឹកស៊ី រាំ ច្រៀង និងប៉ាតម្ស៉ៅ ដល់អ្នកជួលបន្ទប់របស់ខ្លួន បំពាននឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល



របាយការណ៍របស់អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅវេលាម៉ោង ២១ម៉៣០នាទី ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ 

ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ  យ៉ាងណាមិញ តើលោក ឡេ ច័ន្ទសង្វាត រួចផុតពីសំណាញ់ច្បាប់ដែលឬទេ ?ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ ៕ដោយតាខ្មៅ០១










No comments