សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យ០២នាក់ធ្វើសកម្មភាពលួចទូរសព្ទត្រូវបានកម្លាំងជំនាញអធិការខណ្ឌច្បារអំពៅឃាត់ខ្លួនបាន...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ជនសង្ស័យ០២នាក់ធ្វើសកម្មភាពលួចទូរសព្ទត្រូវបានកម្លាំងជំនាញអធិការខណ្ឌច្បារអំពៅឃាត់ខ្លួនបាន

..................................................................

ភ្នំពេញ៖សមត្ថកិច្ចជំនាញនៃអធិការដ្ឋានខណ្ឌច្បារអំពៅឃាត់បុរសខ្លួនជនសង្ស័យ០២នាក់លួចបានធ្វើសកម្មភាពទូរស័ព្ទដៃ ហេតុការណ៍នេះ នៅចំណុចហាង The Park Cafe ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារ អំពៅ នៅថ្ងៃទី ០៩-០៥-២០២១ ម៉ោង០០និង៤៥នាទី។

បើតាមការឲ្យដឹងពីជនរងគ្រោះឈ្មោះ សួន រី ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ លំ ភូមិវាល ស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ៖

១-ឈ្មោះ សុខ ទិត្យ ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះបន្ទប់ជួល ផ្លូវ បេតុង ភូមិ កណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

២-ឈ្មោះ ជា រស្មី ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មិនពិតប្រាកដ ស្នាក់នៅផ្ទះបន្ទប់ជួល ផ្លូវ បេតុង ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ករណីមុនពេលកើតហេតុជនរងគ្រោះដែលជាសន្តិសុខយាមនៅចំណុចកើតហេតុ បានយកទូរស័ព្ទដៃ០២គ្រឿង (ម៉ាក Oppo ពណ៌ខ្មៅ ប្រើស៊ីម ០៩៦៣៣៩០៦៤៥,ម៉ាក Oppo ពណ៌ខ្មៅ ប្រើស៊ីម ០៩៦៥៨៧០០៥១) បញ្ចូលថ្មលើកាំ ជណ្តើរក្បែរហាងខាងលើ រួចក៏ដើរត្រួតពិនិត្យជុំវិញហាង ស្រាប់តែមានជនសង្ស័យ ០៣នាក់ ឈ្មោះ សុខ ទិត្យ, ឈ្មោះ ជា រស្មី និងឈ្មោះ ហេង ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាគុបជ្រុងសេ៩០ ពណ៌ខៀវ មិនចាំផ្លាកលេខមានសណ្តោងរ៉ឺម៉ក់មក ឈប់ក្បែរកន្លែងកើតហេតុ រួចនាំគ្នាធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះ ០២គ្រឿងខាងលើ ពេលនោះក៏ត្រូវបានជន រងគ្រោះឃើញស្រែកចោរៗ រួចនាំគ្នាចាប់បានជនសង្ស័យ០២នាក់ ឈ្មោះ សុខ ទិត្យ និងឈ្មោះ ជា រស្មី ដកហូតវត្ថុតាង ទូរស័ព្ទដៃ០២គ្រឿងម៉ាកខាងលើ យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ 

ចំណែកបក្ខ ពួកជនសង្ស័យឈ្មោះ ហេង បើកម៉ូតូគេចខ្លួនបាត់។ កន្លងមកជនសង្ស័យឈ្មោះ សុខ ទិត្យ ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល ០៦ខែ ក្នុងឆ្នាំ២០២០ ពីបទ ៖ លួច ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌច្បារអំពៅរង់ចាំចាត់ការតាមនីតិវិធីច្បាប់។




No comments