សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងព្រមទាំងក្រុមការងារ បានអញ្ជើញសំណេះ សំណាល និងនាំយកអំណោយរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវចុះចែកជូនបងប្អូនប្រជាពលរដ្ឋផ្ទះបិទខ្ទប់ចំនួន៣គ្រួសារនិងប្រជាពលរដ្ឋទីទាល់ក្រ ៥គ្រួសារ..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងព្រមទាំងក្រុមការងារ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវផ្ទះបិទខ្ទប់ចំនួន៣គ្រួសារនិងប្រជាពលរដ្ឋទីទាល់ក្រ ៥គ្រួសារ..

..................................................................

ខេត្តបាត់ដំបង៖នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងព្រមទាំងក្រុមការងារ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ តាមរយៈក្រុមការងារក្រឡាហោមមនុស្សធម៌ដែលមានឯកឧត្តម ខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ជូនប្រជាពលរដ្ឋដែលបានបិទខ្ទប់ផ្ទះចំនួន ៣គ្រួសារ នៅក្នុងភូមិសុភី១ សង្កាត់រតនៈក្រុងបាត់ដំបង ព្រមទាំងបានជូនអំណោយដល់គ្រួសារដែលខ្វះខាតចំនួន ៥គ្រួសារបន្ថែមទៀតរស់នៅក្នុងសង្កាត់រតន:ផងដែរ។



នៅក្នុងឱកាសសំណេះសំណាលនេះឯកឧត្តម ច័ន្ទ សុផល បានធ្វើការផ្ដាំផ្ញើនិងក្រើនរំលឹកដល់គ្រួសារដែលបានបិទខ្ទប់ទាំងបីគ្រួសារឲ្យបន្តអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួននិងបន្តតាមដានសុខភាពរបស់ខ្លួនហើយរាយការណ៍ជូនអាជ្ញាធរជាពិសេសលោកគ្រូអ្នកគ្រូពេទ្យដែលនៅជិតបំផុតដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍យើង ។










No comments