សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

តើលោក ហ្សង ថុល មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពង់ធំមានចំណាត់ការយ៉ាងណាចំពោះជនដៃដល់ លោក ស្រ៊ុន ពេជ្ររស្មី ប្រើកាប់បិតចាក់ស្រ្តីម្នាក់អោយរងបួសកំពុងរត់គេចខ្លួនដោយសុវត្ថិភាព.

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


តើលោក ហ្សង ថុល មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពង់ធំមានចំណាត់ការយ៉ាងណាចំពោះជនដៃដល់ លោក ស្រ៊ុន ពេជ្ររស្មី ប្រើកាប់បិតចាក់ស្រ្តីម្នាក់អោយរងបួសកំពុងរត់គេចខ្លួនដោយសុវត្ថិភាព.

.................................................................

ភ្នំពេញ៖នាថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១មានករណីហិង្សាមួយកើតឡើងនៅចំណុចភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ខេត្តកំពង់ធំជនសង្ស័យឈ្មោះ ស៊្រនពេជ្ររស្មី ជាមន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពង់ធំ អាយុ ៣៦ឆ្នាំរស់នៅភូមិ ឃុំ ស្រុកកើតហេតុខាងលើ បានប្រើរប្រាស់កាំបិតចុង ស្រួចកាប់ទៅលើជនរងគ្រោះ ឈ្មោះ គួច មួយហៀក ភេទស្រីអាយុ ៣០ឆ្នាំ អតីតជាប្រពន្ធដែលទើបលេងលះគ្នាតាមផ្លូវតុលាកាខេត្តកំពង់ធំបណ្ដាលអោយរងរបួសធ្ងន់ ចំដៃខាងឆ្វេងចំនួន ២កាំបិត-ដៃខាងស្ដាំចំនួន ២កាំបិតនិងកញ្ចិង(ក)ខាងក្រោយ ១កាំបិត

ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាលបាលនៅមណ្ឌលសុខភាពស្រុកសណ្ដាន់ ចំណែកជនសង្ស័យរត់គេចខ្លួន ដោយសុវត្តិភាព ។ 



លោកឧត្តម សេនីយទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំមានសមត្ថភាពនិងអនុវត្តច្បាប់ ចាប់ជន សង្ស័យ បានដែរឬទេ? ឬមួយក៏ច្បាប់មានស្តង់ដារពីរ ។



លោកឧត្តមសេនីយ៍ត្រី ហ្សង ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំពោះបុគ្គលជាមន្ត្រីក្រោមឱវាទ មានចំណាត់ការយ៉ាងណាវិញ 



លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មានវិធានការ យ៉ាងណាវិញឬទុកបណ្តោយ ជនបង្កររស់នៅក្រៅសំណាញ់ច្បាប់។



បងប្អូន សាច់ញាតិ ជនរងគ្រោះ សូម សុំណូមពរ ដល់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរក យុត្តិធម៌ និងចាប់ជនល្មើស មកផ្តន្ទាទោសតាមច្បាប់ផង៕











No comments