សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងកងពលតូចមើរជើងលេខ៥១ឃាត់ខ្លួនមេខ្យល់ ២នាក់ បម្រុងនាំពលករឆ្លងដែនខុសច្បាប់....

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


កម្លាំងកងពលតូចថ្មើរជើងលេខ៥១ឃាត់ខ្លួនមេខ្យល់ ២នាក់ បម្រុងនាំពលករឆ្លងដែនខុសច្បាប់....

....................................................................

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ កម្លាំងកងពលតូចថ្មើរជើងលេខ៥១ឃាត់ខ្លួនមេខ្យល់ ២នាក់ បម្រុងនាំពលករឆ្លងដែនខុសច្បាប់ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបាននេះ ខណៈពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន ៨នាក់ ក្នុងនោះស្រី ចំនួន ០១នាក់ ត្រង់ចំនុចភូមិសាស្ត្រ ផ្លូវចូលក្រុមហ៊ុនឧកញ៉ា សំផាន់ណារិទ្ធ ខេត្តបន្ទាយមានជ័យ ។ 

ក្រោមបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បាន ចាត់តាំង លោក វរសេនីយ៍ទោ  ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ដោយអនុវត្តតាមបទបញ្ជា មេបញ្ជាការ លោកបានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករ លួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ 

ជាក់ស្តែង ថៃ្ងទី២៤ ខែឧសភា ឆ្នាំ២០២១ ខណៈលោក វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ កំពុងដឹកនាំកម្លាំងដើរល្បាតក៏ជួប មេខ្យល់ចំនួន ០២នាក់ បម្រុងនាំពលករឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបានតែម្តង ។ 

សូមបញ្ជាក់ថា មេខ្យល់ដែលត្រូវឃាត់ខ្លួន ទី១ ឈ្មោះ លឹម ហួត ភេទ ប្រុស អាយុ ៣៨ឆ្នាំ រស់នៅ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ  និងទី២ ឈ្មោះ ជូត សុខជ័យ ភេទ ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បច្ចុប្បន្នពួកគាត់ទាំងពីរនាក់កំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅ រដ្ឋបាលបុស្តិ ។ ចំណែកឯពលករទាំង ៨នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ខេត្តបន្ទាយមានជ័យ ៕ដោយ៖លោក កុសលប៉ោយប៉ែត

















No comments