សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក​ កន​ សុខកាយ​ អភិបាលស្រុកល្វាឯមអញ្ជើញអមដំណើរឯកឧត្តម គង់​ សោភ័ណ្ឌ អភិបាល​នៃគណៈអភិបាលខេត្តកណ្តាល​បានអញ្ជេីញចុះសួរសុខទុក្ខសំណេះសំណាលនិងនាំយកអំណោយចុះចែកជូនគ្រួសារដែលរងគ្រោះដោយពុលស្រាសស្រាថ្នាំ..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោក​ កន​ សុខកាយ​ អភិបាលស្រុកល្វាឯមអញ្ជើញអមដំណើរឯកឧត្តម គង់​ សោភ័ណ្ឌ អភិបាល​នៃគណៈអភិបាលខេត្តកណ្តាល​បានអញ្ជេីញចុះសួរសុខទុក្ខសំណេះសំណាលនិងនាំយកអំណោយចុះចែកជូនគ្រួសារដែលរងគ្រោះដោយពុលស្រាសស្រាថ្នាំ..

..............................................................

ខេត្តកណ្តាល៖នៅរសៀលថ្ងៃអាទិត្យ១២កើត ខែជេស្ន ឆ្នាំឆ្លូវត្រីស័ក​ ព.ស២៥៦៤៥ ត្រូវនិងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១​ លោក​ កន​ សុខកាយ​ អភិបាលស្រុកល្វាឯមអញ្ជើញអមដំណើរឯកឧត្តម គង់​ សោភ័ណ្ឌ អភិបាល​នៃគណៈអភិបាលខេត្តកណ្តាល​បានអញ្ជេីញចុះសួរសុខទុក្ខសំណេះសំណាលនិងនាំយកអំណោយចុះចែកជូនគ្រួ សារដែលរងគ្រោះដោយពុលស្រាសស្រាថ្នាំនៅវត្តស្វាយអណ្តែត ឃុំសារិកាកែវស្រុកល្វាឯម ខេត្តកណ្តាល​។

ក្នុងឱកាសនោះឯកឧត្តម គង់​ សោភ័ណ្ឌ អភិបាល​នៃគណៈអភិបាលខេត្តកណ្តាល​បានអញ្ជេីញចុះសួរសុខទុក្ខសំណេះសំណាលនិងនាំយកអំណោយមនុស្សធម៌របស់សាខាកាក​បាទក្រហមកម្ពុជាខេត្តកណ្តាលមកចែកជូនគ្រួសារដែលរងគ្រោះដោយពុលស្រាសស្រាថ្នាំកន្លងមកចំនួន១២គ្រួសារនៅភូមិតាស្គរនិង ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម​។​

ដោយមានការចូលរួមពីសំណាក់លោកលោកស្រីប្រធានមន្ទីរជុំវិញខេត្តលោក​ សែម​ សោត្ថី​ ប្រធានក្រុមប្រឹក្សាស្រុក​ និងលោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯមលោកនាយករងរដ្ឋបាលសាលាស្រុកលោកប្រធានការិយាល័យជុំវិញស្រុក​អាជ្ញាធរ ភូមិឃុំ។​


ឯកឧត្តមបានធ្វើការសំណេះសំណាលនិងចែកអំណោយដល់គ្រួ សាររងគ្រោះចំនួន១២គ្រួសារក្នុង១គ្រួសារទទួលបានអង្ករ50kg ទឹកបរិសុទ្ធ១កេះ ទឹកក្រូច១កេះ មី១កេះ ប្រេងឆា១ដបធំ ទឹកស៊ីអ៊ីវ១យួ ទឹកត្រី១យួរ ត្រីខ១យួរ ម៉ាស់១ដុំ ជេរ១ដប ថវិការ ៥០០០០០៛។














No comments