សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញចុះនាំយកស្បៀងអាហារជាអំណោយដ៍ថ្លៃថ្លា អំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ១៥៥៨គ្រួសារ លើ៨ក្រុង/ស្រុក...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញចុះនាំយកស្បៀងអាហារជាអំណោយដ៍ថ្លៃថ្លា អំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ១៥៥៨គ្រួសារ លើ៨ក្រុង/ស្រុក... 

...................................................................

ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះនាំយកស្បៀងអាហារជាអំណោយដ៍ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង អំណោយឧបត្ថម្ភ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត និង លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្វះខាតជួបការលំបាកចំនួន ១៥៥៨គ្រួសារ នៅ ៨ក្រុង/ស្រុកទូទាំងខេត្ត។ ដោយឡែកនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានចុះចែកជូនប្រជាពលរដ្ឋ ៣០០គ្រួសារ នៅស្រុកម៉ាឡៃ ចំនួន១៥០គ្រួសារ និងស្រុកអូរជ្រៅ ១៥០គ្រួសារ ។



ក្នុងបេសកកម្មចំនួន ៤ថ្ងៃមកនេះគិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំចុះផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋខ្វះខាត ក្នុងដំណាក់កាលនៃការរីករាលជមងឺកូវីដ១៩ លើ៨ក្រុង/ស្រុក ចំនួន១៥៥៨គ្រួសារ ដោយឡែកនៅក្រុងប៉ោយប៉ែតជាភូមិសាស្ត្រផ្ទុះការឆ្លងកូវីដ១៩ត្រូវបានបិទខ្ទប់ រដ្ឋបាលខេត្តក៍បានចុះចែកអំណោយជូនបងប្អូនប្រមាណ ៥០០០ គ្រួសារហើយផងដែរ។



ក្នុងឱកាសចុះផ្តល់អំណោយនិងជួបសំណេះសំណាលជាមួបងប្អូន ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងនិងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចអាជ្ញាធរខេត្ត មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ។



ជាមួយគ្នានោះ ឯកឧត្តមក៍បានសូមពុកម៉ែបងប្អូនទាំងអស់ចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល ។



អំណោយផ្តល់ជូនគ្រួសារខ្វះខាតក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស,ទឹកស៊ីអុីវ ១យួរ ទឹកត្រី១យួរ និងត្រីខ១យួរ ៕























No comments