លោកឧកញ្ញា សុក ពៅ និងលោកជំទាវ ឃុន លី ព្រមទាំងក្រុមគ្រួសារនាំយកអំណោយផ្ទាល់ខ្លួនចុះចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួនជាង១០០គ្រួសារក្នុង ភូមិព្រែកថ្មី..
លោកឧកញ្ញា សុក ពៅ និងលោកជំទាវ ឃុន លី ព្រមទាំងក្រុមគ្រួសារនាំយកអំណោយផ្ទាល់ខ្លួនចុះចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួនជាង១០០គ្រួសារក្នុង ភូមិព្រែកថ្មី..
.............................................................
ភ្នំពេញ៖នាព្រឹកថ្ងៃសុក្រទី២១.០៥.២០២១លោកឧកញ្ញា សុក ពៅ និងលោកជំទាវ ឃុន លី ព្រមទាំងបុត្រនិងគ្រួសារនាំយកអំណោយចុះចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួនជាង១០០គ្រួសារក្នុង ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ដោយមានការចូលរួមពីសំណាកលោក លី វណ្ណថេង ចៅសង្កាត់ព្រែកថ្មីនិងលោក យូ ប៊ុនថៃ ក្រុមប្រឹក្សារសង្កាត់ លោកស្រីចៅសង្កាត់រង មេភូមិលោកស្រីអនុភូមិនិងកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់..
អំណោយក្នុងមួយគ្រួសារទទួលបានរួមមាន៖
១.អង្ករក្រអូបផ្កាម្លិះ១បេ.២៥គីឡូ
២.មីរូមខ្លាឃ្មុំ១កេះ.
៣.ត្រីខ១យួរ
៤.ទឹកត្រី១យួរ.
៥.ទឹកសុីអ៊ុីវ១យួរ
៦.ប្រេងឆា១ដប់.
៧.ខ្ទឹមស១គីឡូ
៨.ប៊ីចេង១កញ្ចប់
៩.ស្ករ១កញ្ចប់.
១០.អំបិល១កញ្ចប់.
ក្នុងឱកាសនោះលោកឧកញ្ញានិងលោកជំទាវតែងតែខិតខំប្រឹងប្រែងយកថវិកាផ្ទាល់ខ្លួនដើម្បីទិញស្បៀងបរិភោគឧបភោគចុះចែកជូនបងប្អូនប្រជាពលរដ្ឋយើងនេះក្នុងសង្កាត់ព្រែកថ្មីជាបន្ទាន់បន្ទាប់។
ជាក់ស្ដែងថ្ងៃនេះលោកឧកញ្ញា សុក ពៅ និងលោកជំទាវឃុន លី ព្រមទាំងបុត្រនឹងគ្រួសារនាំយកអំណោយគ្រឿងបរិភោគឧបភោគនឹងថវិការមួយចំនួនចុះចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួនជាង១០០គ្រួសារ។
កន្លងមកលោកឧកញ៉ានិងលោកជំទាវកំពុងតែនាំយកបច្ច័យផ្ទាល់ខ្លួនរបស់លោកចុះកសាងព្រះវិហារជាបន្តបន្ទាប់ស្ថិតក្នុងវត្តអម្ពវ័នហៅវត្តព្រែកថ្មី។
ជាងចុងក្រោយលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីតំណាងឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិព្រែកថ្មីដូចជាសង្កាត់ព្រែកថ្មីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧកញ៉ាលោកជំទាវព្រមទាំងបុត្រនិងក្រុមគ្រួសារជួបតែសេចក្តីសុខជៀសផុតពីជំងឺកូវីដ19 សូមប្រសិទ្ធិពរជ័យបួនប្រការគឺ៖អាយុវណ្ណៈ សុខៈពលៈ កុំបីឃ្លាតឃ្លាឡើយសូមអរគុណ។
ដោយ លោក អ៊ុន ចាន់ថា
No comments