លោក កន សុខកាយ អភិបាលស្រុក និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានធ្វេីចត្តាឡីស័កគ្រប់រយៈពេល១៤ថ្ងៃ អនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ..
.................................................................
ខេត្តកណ្តាល៖នៅថ្ងៃព្រហស្បតិ៏ ២កេីត ខែជេស្ឋ ឆ្នាំជូត ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោក កន សុខកាយ អភិបាលស្រុក និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ បានដឹកនាំក្រុមការងារគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ថ្នាក់ស្រុក ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ២៣នាក់ ស្រី១៤នាក់ ដែលបានធ្វេីចត្តាឡីស័កគ្រប់រយៈពេល១៤ថ្ងៃ ដោយទទួលបានលទ្ធផលសំណាកអវិជ្ជមានចំនួន០២លេីក និងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ។
លោកអភិបាលស្រុក ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្ដាល ក៏ដូចជា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងសប្បុរសជននានាមកចែកជូនប្រជាពលរដ្ឋក្នុង០១គ្រួសារៗទទួលបាន: អង្ករ២៥គីឡូក្រាម មី១០កញ្ចប់ ទឹកត្រី ទឹកស៉ីអ៉ីវ១ដប ត្រីខ៣កំប៉ុង ម៉ាស់២០ និងថវិកា១០ម៉ឺនរៀល។
ក្នុងនោះផងដែរ លោកអភិបាលស្រុក ក៏បាននាំយកប្រសាសន៍ផ្តាំផ្ញេី និងសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ រួមជាមួយ ឯកឧត្តមអភិបាលខេត្តកណ្តាល ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានណែនាំដល់ពួកគាត់ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា "៣ការពារ និង៣កុំ" ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩។
No comments