សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ក្រោយពីចាប់គោយន្តកន្ត្រៃ៤គ្រឿងដឹកក្រាក់យកទៅរក្សាទុកកន្លែងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ក្រោយពីចាប់គោយន្តកន្ត្រៃ៤គ្រឿងដឹកក្រាក់យកទៅរក្សាទុកកន្លែងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប

......................................................................

ភ្នំពេញ៖នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ គណ:ពេលដែលជម្ងឺកូវីត.19.កំពុងតែវាយលុកតាមបណ្ដាលស្រុកមួយចំនួននៅក្នុងខេត្តកំពង់ធំនោះ ចំណែកលោកចាន់ រដ្ឋា មន្ត្រីប៉ូលិសអធិការរដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក ដែលមកបម្រើការងារអោយខាងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប កំពុងតែដើរចាប់ប្រជាពលរដ្ឋដឹកក្រាក់យកមកធ្វើបង្គោលរបងជាលក្ខណៈគ្រួសារ ចំនួន៤គោយន្តកន្ត្រៃ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ហើយស្ទូចដាក់ឡានយកមករក្សាទុកនៅកន្លែងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបរហូតមកដល់ថ្ងៃទី១២ ខែឧសភាឆ្នាំ២០២១ នេះខាងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបបានអោយម្ចាស់គោយន្តកន្ត្រៃចំនួន៤គ្រឿងអោយចូលខ្លួនមកបង់ផាកវិន័យ នៅកន្លែងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ប្រជាពលរដ្ឋដែលជាម្ចាស់កាឡេថងបានប្រាប់អ្នកយកព័ត៌មានយើងតាមរយ:ទូរស័ព្ទនៅល្ងាច.១២.៥.២០២១.ថាដោយសារខាងអស់លោកមេព្រៃគាត់ទារបង់ផាកវិន័យច្រើនពេកក្នុងកាឡេថង១គ្រឿងអោយបង់៦លានរៀល ដូច្នេះកាឡេថង៤គ្រឿងត្រូវអស់២៤លានរៀល

បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់កាឡេថងបានសុំចុះមកនៅត្រឹម៣លានរៀលតែខាងមេព្រៃគេមិនព្រម បងប្អូនប្រជាពលរដ្ឋបានត្អូញត្អែរថាសភាពការណ៍ដែលជម្ងឺកូវីត.19.កំពុងតែវាយលុកកន្លងមកនេះពួកគាត់មានការខ្វះខាតខ្លាំងណាស់បានជានាំគ្នាទៅដឹកបង្គោលក្រាក់ដែលភ្លើងចាស់ៗយកមកធ្វើបង្គោលរបង ក៏ប៉ុន្តែនៅពេលដែលពួកគាត់នាំគ្នាដឹកចេញពីព្រៃមកដល់ខាងមុខប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាមគ្គីស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ត្រូវបានលោកចាន់ រដ្ឋា ជាប៉ូលិសនៅជាមួយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ល្បីល្បាញរាប់ឆ្នាំមកហើយខាងចាប់ឈើប្រជាពលរដ្ឋណាដែលមិនបានបង់លុយអោយខ្លួនគឺជាប់អន្ទាក់របស់គាត់ហើយ បងប្អូនប្រជាពលរដ្ឋសូមសំណូមពរទៅថ្នាក់ដឹកនាំខេត្តកំពង់ធំជាពិសេសឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ មេត្តាជួយដល់ប្រជាពលរដ្ឋក្រីក្រដឹកក្រាក់ត្រូវបានថាអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបធ្វើការបង្ក្រាបហើយទារលុយបងផាកវិន័យច្រើនៗថែមទៀត ។ដោយតាខ្មៅ០១






No comments