សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញនៃអធិការក្រុងប៉ៃលិនឃាត់ខ្លួនបានជនសង្ស័យ 6នាក់ពាក់ព័ន្ធជួញដូរនិងរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារ​ធាតុញៀន..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


កម្លាំងជំនាញនៃអធិការក្រុងប៉ៃលិនឃាត់ខ្លួនបានជនសង្ស័យ 6នាក់ពាក់ព័ន្ធជួញដូរនិងរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារ​ធាតុញៀន..

................................................................

ខេត្តប៉ៃលិន៖នៅវេលាម៉ោង ១២:០០នាទីថ្ងៃសៅរ៍ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោក​ឧត្តម​សេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន ដឹកនាំកម្លាំងផែនប្រឆាំងគ្រឿង​ញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហ​ការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង  ចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារ​ធាតុញៀន នៅចំណុចទល់មុខរោងចក្រចិន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៦នាក់,ស្រី០៣នាក់និងដកហូតវត្ថុតាងសរុបរួមមានៈ

១-ម្សៅក្រាមព៌ណសថ្លា(សង្ស័យម៉ាទឹកកក)​ចំនួន២៧កញ្ចប់(ក្នុងនោះធំ១៣កញ្ចប់) 

២-ថ្នាំញៀនប្រភេទWYពណ៌ក្រហមចំនួន៣៣៩គ្រាប់

៣-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង

៤-ទូរសព្ទ័ចំនួន០៧គ្រឿង

៥-ថង់ប្លាស្ទិចចំនួន០២ដុំ

៦-ដែកកេះចំនួន០៥ដើម

៧-ដបសម្រាប់ជក់គ្រឿងញៀនចំនួន០១

៨-កាំភ្លើងច្នៃចំនួន០២ដើម ។

ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។






No comments