ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល សូមចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ...

...............................................................
ខេត្តកណ្តាល៖រសៀលថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២១ ប្រតិភូខេត្តកណ្តាល ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល កងកម្លាំងទាំងបី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល សូមចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងក្រុមគ្រួសារ ចំពោះការបាត់បង់ ឧបាសិកា នង តាំងអុីម ដែលត្រូវជាមាតាបង្កេីត មាតាក្មេក ជីដូន ជីដូនទួត ដែលបានទទួលមរណៈភាពកាលពីថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តមសូមលើកហត្ថប្រណមឧទ្ទិសបួងសួងដល់តេជៈបារមី ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខ័ន្ធឧបាសិកា សូមបានទៅសោយសុខក្នុងសុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
No comments