សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ស៊ូ សុវណ្ណ ប្រធានក្រុមប្រឹក្សាឃុំ ទំរីងល្បីឈ្មោះជាយូឆ្នាំមកហើយថាមានបានប្រមូលឈ្មួញអោយមកបំផ្លាញព្រៃឡង់ជារៀងរាល់ថ្ងៃ..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោក ស៊ូ សុវណ្ណ ប្រធានក្រុមប្រឹក្សាឃុំ ទំរីងល្បីឈ្មោះជាយូឆ្នាំមកហើយថាមានបានប្រមូលឈ្មួញអោយមកបំផ្លាញព្រៃឡង់ជារៀងរាល់ថ្ងៃ..

..........................................................

ខេត្តកំពង់ធំ៖នៅថ្ងៃទី27 ខែឧសភា ឆ្នាំ2021 នៅស្រុកសណ្តាន់ល្បីឈ្មោះជាច្រើនឆ្នាំមកហើយ ដែលមហាជនស្គាល់ច្បាស់ថាលោក ស៊ូ សុវណ្ណ ប្រធានក្រុមប្រឹក្សាឃុំទំរីង ជារត់ការឬហៅថាកាងរទេះក្របីដឹកឈើចេញពីចំណុចផ្លូវរងខ្នាយនិងផ្លូវពោរោងជាក់ស្ដែងអ្នកដឹកឈើតាមរទេះក្របីបានប្រាប់អ្នកសារព័ត៌មានយើងអោយបានដឹងថាលោក ស៊ូ សុវណ្ណ ប្រធានក្រុមព្រឹក្សាឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាអ្នករត់ ការនិងសម្របសម្រួលផ្លូវ យកលុយរត់ការ ក្នុងរទេះក្របីមួយគ្រឿងហាសិបមុឺនរៀល ។

មហាជនកំពុងតែបើកភ្នែកមើលលោកប្រធានក្រុមប្រឹក្សាឃុំទំរីងតើសហការគ្នាចូលរួមបំផ្លាញព្រៃឈើដល់កាលណាបានឈប់ជាពិសេសណាស់សព្វថ្ងៃនេះបទល្មើសចម្រុះដែលដឹកចេញពីព្រៃឡង់ជារៀងរាល់ថ្ងៃជារៀងរាល់យប់មិនដែលខានដោយសារតែមានមន្ត្រីគ្រាប់ល្ពៅ បែបនេះដែលចូលរួមសហការគ្នាបំផ្លាញធនធានធម្មជាតិ ធ្វើឲ្យមហាជនមានការរិះគន់យ៉ាងខ្លាំងចំពោះការដឹកនាំរបស់លោកប្រធានក្រុមប្រឹក្សាឃុំទំរីង បានផ្គើននឹងអនុសាសន៍របស់សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចតែងតែលើកឡើងជារៀងរាល់ដងថាមន្ត្រីគ្រាប់ល្ពៅឱ្យចេះដឹកនាំក្នុងមូលដ្ឋានរបស់ខ្លួនធ្វើឱ្យប្រជាពលរដ្ឋស្រលាញ់និងគោរពផងបែរជាទៅប្រព្រឹត្តបទល្មើសព្រៃឈើជាមួយឈ្មួញទៅវិញ ចំណុចនេះហើយដែលប្រជាពលរដ្ឋខឹងនឹងគោទៅវាយរទេះនោះ

ជាចុងក្រោយមហាជននិងអង្គការសង្គមស៊ីវិលសូមសំណូមពរទៅឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំឯកឧត្តមជាថ្នាក់ដឹកនាំមួយរូបដែលធ្វើឲ្យប្រជាពលរដ្ឋគោរពនិងស្រឡាញ់ហើយមានការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងខេត្តកំពង់ធំដូចជាភ្លៀងរលឹមសព្វថ្ងៃនេះសូមឯកឧត្តមមេត្តាដាស់តឿនមន្ត្រីគ្រាប់ល្ពៅដូចជាប្រធានក្រុមប្រឹក្សាឃុំទំរីងដែលធ្វើឲ្យប្រជាពលរដ្ឋនិងមហាជនព្រមទាំងអង្គការសង្គមស៊ីវិលមានការរិះគន់យ៉ាងចាស់ដៃចំពោះយកតួនាទីជាក្រុមប្រឹក្សាឃុំទៅប្រព្រឹត្តបទល្មើសរត់ការនិងកាងរទេះដែលដឹកឈើចេញពីព្រៃឡង់ផងទាន


ពិតជាមិនធម្មតាទេគ្រាន់តែរទេះមួយគ្រឿងតម្លៃ 50 ម៉ឺនរៀលរត់ការឲ្យឆ្លងផុតទឹកដីឃុំទំរីងម្ចាស់រទេះក្របីបានអះអាងថារទេះមួយតម្លៃ 50 ម៉ឺនរៀលហើយនៅតែលំបាកទៀតដូច្នេះគេដឹងថាលោកស៊ូ សុវណ្ណ ប្រធានក្រុមប្រឹក្សាឃុំទំរីងនេះរត់ការនិងកាងបទល្មើសព្រៃឈើដែលដឹកចេញពីព្រៃឡង់ជាយូរឆ្នាំមកហើយ  អ្នកសារព័ត៌មានយើងព្យាយាមទំនាក់ទំនងសុំការបំភ្លឺពីលោកស៊ូ សុវណ្ណ ដែរតែទូរស័ព្ទមិនអាចទាក់ទងបាន។#ដោយតាខ្មៅ!!!!!














No comments