សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ប្រជាពលរដ្ឋកំពុងតែចោទសួរថាតើដីព្រៃអភិរក្សសត្វខ្សឹបដែលជាដីអចិន្រ្តៃយ៍របស់រដ្ឋនឹងព្រៃដែនជំរកសត្វបឹងពែរនៅក្នុងខេត្តកំពង់ធំសព្វថ្ងៃនេះកំពុងតែរលាយបាត់អស់ហើយរឺ???

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ប្រជាពលរដ្ឋកំពុងតែចោទសួរថាតើដីព្រៃអភិរក្សសត្វខ្សឹបដែលជាដីអចិន្រ្តៃយ៍របស់រដ្ឋនឹងព្រៃដែនជំរកសត្វបឹងពែរនៅក្នុងខេត្តកំពង់ធំសព្វថ្ងៃនេះកំពុងតែរលាយបាត់អស់ហើយរឺ???

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

(ខេត្តកំពង់ធំ).ព័ត៌មានបន្តនៅថ្ងៃទី30 ខែឧសភា ឆ្នាំ2021. ស្ដីពីវិនាសកម្មព្រៃឈើនិងដីព្រៃអភិរក្សសត្វខ្សឹបដែលជាដីអចិន្ត្រៃយ៍របស់រដ្ឋនៅសេសសល់បន្តិចបន្តួចក្នុងខេត្តកំពង់ធំសព្វថ្ងៃនេះត្រូវបានរលាយបាត់អស់បន្តិចម្ដងបន្តិចម្ដងតាំងពីលោកតុបកក្កដាឡើងកាន់ជាប្រធានមន្ទីបរិស្ថានខេត្តកំពង់ធំកន្លងមកនេះ

ជាក់ស្ដែងថ្មីៗនេះសារព័ត៌មាននៅក្នុងស្រុកជាច្រើនអង្គភាពបានចុះផ្សាយពីទង្វើឈ្មួញការរុករានដីព្រៃអភិរក្សសត្វខ្សឹបដែលជាដីអចិន្ត្រៃយ៍របស់រដ្ឋ និងការកាប់បំផ្លាញព្រៃឡង់នឹងព្រៃអង់តែនដឹកជញ្ជូនចេញជារៀងរាល់យប់រាល់ថ្ងៃដោយសារតែមានការឃុបឃិតគ្នាជាប្រព័ន្ធហ៊ានបំផ្លាញធនធានធម្មជាតិ ដោយសារតែជំនាញនេះហើយដែលបើកភ្លើងខៀវឲ្យមានការកាប់រុករានដីព្រៃអចិន្ត្រៃយ៍របស់រដ្ឋក៏ដូចជាដែនជំរកសត្វបឹងពែរកន្លងមកនេះមហាជននិងអង្គការសង្គមស៊ីវិលបានសង្កេតឃើញនៅក្នុងខេត្តកំពង់ធំគឺជាការឈានដល់វិនាសហិនហោច ដោយសារតែស្នាដៃជំនាញជាអ្នកបំផ្លាញ

បងប្អូនប្រជាពរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងតែមានការងឿងឆ្ងល់ថាហេតុហេតុអី្វបានជាថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធទាំងអស់ជឿតែរបាយការណ៍ថ្នាក់ក្រោម រីឯដីអភិរក្សសត្វខ្សឹបនឹង ព្រៃដែនជម្រកសត្វបឹងពែរស្ទើរតែរលាយអស់ទៅហើយចំណែកជំនាញពាក់ព័ន្ធដែលឈរជើងនៅមូលដ្ឋានផ្ទាល់កំពុងតែរួមគំនិតគ្នាបំផ្លាញនូវធនធានធម្មជាតិនោះឈរជើងនៅដដែលៗមិនមានការផ្លាស់ប្ដូរអ្វីទាល់តែសោះ ល្បិចកល់បំផ្លាញធនធានធម្មជាតិគ្មានអ្វីក្រៅពីជំនាញនោះទេដូចជាលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំសព្វថ្ងៃនេះ សូម្បីតែនៅតំបន់ស្នងអនភ្នំជីទឹកដីស្រុកសណ្ដាន់ក៏មានដាក់កម្លាំងឲ្យការពារក្រុមហ៊ុនរ៉ែមាសរបស់ចិនផងដែរបើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋផ្ដល់ជូន។















No comments