បែកធ្លាយឈ្មួញរកស៊ីដីធ្លីដ៏ល្បីប្រចាំខេត្តមណ្ឌលគិរី ដែលត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត ចាប់ឃាត់ខ្លួន..
បែកធ្លាយឈ្មួញរកស៊ីដីធ្លីដ៏ល្បីប្រចាំខេត្តមណ្ឌលគិរី ដែលត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត ចាប់ឃាត់ខ្លួន..
...............................................................
ខេត្តមណ្ឌលគិរី៖បែកធ្លាយ នៅខេត្តមណ្ឌលគិរី ឈ្មួញរកស៊ីដីធ្លីដ៏ល្បីប្រចាំខេត្តមណ្ឌលគិរី ដែលត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២៦ មិនា ២០២១ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ហើយត្រូវបានតុលាការសម្រេចដោះលែងឲ្យមានសេរីភាពជាលើកទី២វិញហើយ កាលពីល្ងាចថ្ងៃទី២៩ មិនា ២០២១ ។
បើតាមអ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី បានបញ្ជាក់យ៉ាងខ្លីថា«ករណីខាងលើ ចៅក្រមអត់ឃុំទេ»។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយមានពាក្យបណ្តឹងពីឈ្មោះ ស្រេង គីមលាង ភេទស្រី អាយុ 46 ឆ្នាំសញ្ជាតិខ្មែរ និងឈ្មោះ ស្រេងពៅ អាយុ 41 ឆ្នាំ មានអាសយដ្ឋានផ្លូវលេខ 6អា ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។សូមប្ដឹងឈ្មោះ ទូច ហឿន ភេទប្រុស អាយុ 37 ឆ្នាំជាតិខ្មែរ ទីកន្លែងកំណើតភូមិរកាខ្នុរ ឃុំកោះច្រែង ស្រុក ក្រចេះ ខេត្តក្រចេះ មានទីលំនៅបច្ចុប្បន្នភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងឈ្មោះ ប៊ុតហុត ភិមផា ភេទស្រីអាយុ 31 ឆ្នាំ លំនៅបច្ចុប្បន្នភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ បក្សពួក។ពីបទប៉ះពាល់កម្មសិទ្ធិឯកជន អំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត នឹងធ្វើឱ្យខូចខាតដោយចេតនា។
ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងកងរាជអាវុធត្ថខេត្តមណ្ឌលគិរី ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៏ត្រី ហែម បូណារ៉ែល ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២៦ មិនា ២០២១ ក្រោមការសម្របសម្រួលពីលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញាររងខេត្តមណ្ឌលគិរី ក្រោយមានបណ្តឹងពីប្រជាពលរដ្ឋករណីដីធ្លី និងក្លែងឯកសារសាធារណៈ ។
ជនសង្ស័យទាំងពីរនាក់ដែលកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីឃាត់ខ្លួន មានឈ្មោះ ទូច ហឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ចំណែកម្នាក់ទៀតឈ្មោះ ព្រេង ចិន្តា ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ក្នុងពាក្យបណ្តឹងបន្តថា កាលអំឡុងខែកុម្ភៈឆ្នាំ 2020 ឈ្មោះទូច ហឿន និងឈ្មោះប៊ុតហុត ភិមផា បានមកកាន់កាប់លើក្បាលដីលេខ 85 ទំហំទទឹង 180 ម៉ែត្របណ្ដោយដល់អូរពងប៉ះ ដែលជាដីរបស់យើងខ្ញុំបានកាន់កាប់តាំងពីឆ្នាំ 2005 មកម្ល៉េះ។ដែលមានទីតាំងស្ថិតនៅក្នុងភូមិពូត្រុំ សង្កាត់រមនាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានរបងព័ទ្ធជុំវិញត្រឹមត្រូវតែអ្នកទាំងពីរខាងលើបានលួចឈូសឆាយដីរបង ហើយសាងសង់របងថ្មីពីឥដ្ឋ ព្រមទាំងជីកស្រះដាំដុះដំណាំនិងសង់ខ្ទមនៅលើដីនោះដោយគ្មានការអនុញ្ញាតពីយើងខ្ញុំ។
កន្លងមកយើងខ្ញុំតែងតែទៅមើលដីនៅទីនោះ តែដោយសារឪពុកឈឺទើប រយាលមិនបានទៅ ក្រោយចប់ធុរៈហើយបានទៅមើលដីនោះ ស្រាប់តែឃើញមានធ្វើរបងឥដ្ឋ ឈូសឆាយដី ជីកស្រះ ដាំដំណាំ សាងសង់ខ្ទម នៅលើដីនោះតែម្ដង ជាហេតុធ្វើឲ្យខូចខាតទ្រង់ទ្រាយដីរបស់ខ្ញុំ។បន្ទាប់មកនៅពេលយើងខ្ញុំសួរទៅអ្នកធ្វើរបងទើបឈ្មោះ ទូច ហឿន បានចេញមុខប្រាប់ថា គាត់អ្នកធ្វើរបង ហើយជាម្ចាស់ដី។
ក្នុងពាក្យបណ្ដឹងដដែលនេះ ភាគីដើមបណ្ដឹងបាន ស្នើសុំសំណងជំងឺចិត្ត ចំនួន 10 ម៉ឺនដុល្លារ និងការខូចខាតរបងបង្គោលថ្ម ចំនួន 400 ដើមគិតជាទឹកប្រាក់ចំនួន 1 ម៉ឺនដុល្លារ។
យោងតាមដីការបញ្ជាឲ្យចូលខ្លួនរបស់សាលាដំបូងខេត្តមណ្ឌលគិរី បង្គាប់ឲ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ ទៅបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ឲ្យបានមុនថ្ងៃទី៣១ មិនា ២០២១ ដើម្បីសាកសួរអំពីករណី ផ្តល់សក្ខីកម្មក្លែងក្លាយ លួចលក់អចលនវត្ថុរបស់អ្នកដទៃ ដែលមិនមែនជារបស់ខ្លួន និងសមគំនិតក្នុងអំពើផ្តល់សុំឲ្យផ្តល់ឯកសារទុច្ចរិក ប្រព្រឹត្តនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០។សូមរំឮកថា កាលពីអំឡុងដើមឆ្នាំ២០២០ លោក ទូច ហឿន ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនម្តងហើយ និងត្រូវដាក់ឃុំនៅពន្ឋនាគារខេត្តអស់មួយរយៈពេល ក៏ត្រូវដោះលែង។ចំណែកលើកនេះមិនទាន់បានមួយដង្ហើមចង្រឹតផង លោក ទូច ហឿន ត្រូវបានដោះលែងម្តងទៀត ៕
No comments