ពន្ធនាគារថ្មីខេត្តកំពង់ឆ្នាំងសាងសង់ជិតរួចហើយ
ពន្ធនាគារថ្មីខេត្តកំពង់ឆ្នាំងសាងសង់ជិតរួចហើយ
..................................................................
ខេត្តកំពង់ឆ្នាំង៖ថ្ងៃទី ៣១ខែមីនាឆ្នាំ២០២១ ការសាង សង់ ពន្ធនាគារ ជិតរួចជាស្ថាពរហើយបន្ទាប់់ពី លោកហើង ទិត្យរាត្រីលក្ខណ៍ បានប្រគល់មូលប្បទានប័ត្រ នៅក្នុងខែមីនា ចំនួន(១លានដុល្លា)អាមេរិក ទៅដល់ លោក ឈូរ ច័ន្ទឌឿន អភិបាលខេត្ត បន្ថែមមក សន្ទុះនៃការសាងសង់ ពន្ធនាគារថ្មី នៅចំណុច ភូមិត្រពាំងតាសុខ.ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហាក់បីដូចជា មានល្បឿនលឿន គួរអោយកត់សម្គាល់ ក្រុមហ៊ុន អស្នារិទ្ធី ឯ.ក ជាដៃគូរ ក្នុងការវិនិយោគ ដ៏សំខាន់ នៅក្នុងខេត្ត កំពង់ឆ្នាំង។
ការស្ថាបនាផ្លូវ បេតុង និងផ្លូវ កៅស៊ូ តាមគម្រោង ឡោមព័ទ្ធ ពន្ធនាគារ និងធ្វើរបងបន្ថែមពីលើ ដាក់ខ្សែលួសរំពាត់៧ជាន់ ដើម្បីរក្សា និងការពារអោយ100ភាគពាន់នៃ សន្តិសុខ សុវត្ថិភាព..
លោកម៉ុន វុត្ថានាយកទីចាត់ការហិរញ្ញ ខេត្តកំពង់ឆ្នាំង ហាក់បីដូចជាមានរឿងបិទបាំង នៅក្នុងរឿង ការដោះដូរពន្ធនាគារ និងសាងសង់ថ្មី នៅលើទីតាំងខាងលើ ក្រុមការងារអ្នកសារព័ត៌មានអង្គភាព (រស្មីក្រុងតាខ្មៅ) យើងទូរស័ព្ទសុំការបំភ្លឺបន្ថែម និងផ្សព្វផ្សាយ ព័ត៌មានបន្ត ទទួលហើយក៏បិទទៅវិញ..
វិជ្ជាជីវៈ អ្នកសារព័ត៌មាន ប្រកបដោយក្រមសីលធម៌ សុជីវធម៌ យកព័ត៌មានពិត មិនមែនទៅបង្កើតព័ត៌មាន ចូលរួម ចំណែកក្នុងការស្ថាបនាជួយសង្គម ឲ្យរីកចំរើន រស់ក្រោមដំបូលសន្តិភាព ៕(ដោយតាខ្មៅ០១)
No comments