ខ្លាំងបាត់ត្រីងៀតឆ្លៀតពងបែកធ្លាយក្រុមហ៊ុនមួយលួច ដឹកដីលក់ ប្រើយុទ្ធសាស្រ្ត បំភាន់ភ្នែក ស្របជាមួយរថយន្តដឹកដីរបស់មន្ទីរ សាធារណៈការ ដឹកចេញផ្លូវតែមួយ តែរណ្តៅដីផ្សេងគ្នាដែលមានជំរៅជ្រៅ..
...............................................................
ខេត្តកំពង់ឆ្នាំង៖ពិតជាត្រីងៀតឆ្លៀតពងមែនមិនស្ងប់ទេ ឆ្នុកទ្រូ បែកធ្លាយជាបន្ត ថ្ងៃទី២៩ខែមីនាឆ្នាំ២០២១ មន្ត្រីសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆនាំង កំពុងស្ថាបនាផ្លូវ ពង្រីកបន្ថែមនៅចំនុច ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីជួយសម្រួលរាល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ នេះជា កាតព្វកិច្ច ដ៏សំខាន់
តែនៅក្នុងនោះ មានក្រុមហ៊ុនដឹកដីលក់ ប្រើយុទ្ធសាស្រ្ត បំភាន់ភ្នែក ស្របជាមួយរថយន្តដឹកដីរបស់មន្ទីរ សាធារណៈការ ដឹកចេញផ្លូវតែមួយ តែរណ្តៅផ្សេងគ្នា ដែលមានជំរៅជ្រៅ ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរ!
លោក យឹម សារិទ្ធ អភិបាលស្រុក បរិបូណ៌ គាត់ថាមិនបានដឹងរឿងនេះទេ បើចង់ដឹងសួរលោកមេឃុំ ចំនែក សាំង គឹមស៊ុន មេឃុំ ឆ្នុកទ្រូ ក្រុមអ្នកសារព័ត៌មានយើងទំនាក់ទំនងសុំការបំភ្លឺ លោកមានជំនាញខាងមិនលើទូរស័ព្ទ ហាក់បីដូចជាដឹងទុកជាមុន ចំនែកដីដែលនៅតាមមាត់ប្រឡាយវិញ ត្រូវបានគេយកដីមកចាក់លប់ប្រឡាយ ប្រវែង១០០ម៉ែត្រ នៅតែរក្សាភាពស្ងៀមស្ងាត់ មកដល់សព្វថ្ងៃ ប្រហែលត្រូវដង ត្រូវផ្លែ ដើម្បីទុកពុះជាល្វែងលក់ ហើយមើលទៅ ការចាក់ដីប្រឡាយ ដែលជាកម្មសិទ្ធិរបស់រដ្ឋ នៅក្នុងឃុំ ឆ្នុកទ្រូ មានតែលោក សាំង គឹមស៊ុន ម្នាក់គត់ !!
ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ ពីសំណាក់សា្ថប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ ៕
(ដោយតាខ្មៅ០១)
No comments